Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេសនៃគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប ជាមួយមន្ត្រីពាក់ព័ន្ធ 

ដោយ Pothe Thun
16/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
កិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេសនៃគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប ជាមួយមន្ត្រីពាក់ព័ន្ធ 
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋាន នៃគណ:កម្មាធិការខេត្តជំរុញចលនាភូមិ១ ផលិតផល១ បានជួបប្រជុំពិភាក្សាលក្ខណ:បច្ចេកទេសពាក់ព័ន្ធនឹងការត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត ឬអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម និងអ្នកផលិតនៅប្រទេសកម្ពុជា។ កិច្ចប្រជុំនេះដំណើរការទៅ ក្រោមកិច្ចដឹកនាំ សម្របសម្រួលពី លោក យុន លីនណេ អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ខេត្តសៀមរាប និងវត្តមាន តំណាងសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមាជ័យ, នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ ក្នុងខេត្ត ប្រមាណជាង ២០នាក់។

 

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្តាប់ និងប្រមូលយោបល់លើការរៀបចំទីតាំង សម្ភារ:តុកៅអី បច្ចេកទេសការងារផ្សព្វផ្សាយតាមឧបករណ៍បំពងសម្លេង និងការចងបដាតាមដងផ្លូវ ព្រមទាំងសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងវេទិកាជាដើមផង ហើយវេទិកានេះ រដ្ឋបាលខេត្តសហការជាមួយផ្សារម៉ាក្រូនឹងរៀបចំមានរយ:ពេល ៣ថ្ងៃ ចាប់ថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ក្នុងផ្សារម៉ាក្រូ ស្ថិតក្នុងក្រុងសៀមរាប។ លោក យុន លីនណេ មានប្រសាសន៍ថា៖ វេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញរៀបចំឡើង ដើម្បីដាក់តាំងបង្ហាញផលិតផលនានា ស្វែងរកដៃគូអាជីវកម្ម និងបង្ហាញភាពជឿជាក់ដល់អតិថិជនលើផលិតផលរបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

លោក យុន លីនណេ បន្ថែមថា៖ ថ្វីត្បិតតែជាលើកដំបូងសម្រាប់ខេត្តសៀមរាប ខេត្តនេះចងក្រងបានផលិតផលជាង ៧០ប្រភេទ ជាស្នាដៃផលិតដោយសហគមន៍ ផលិតករ អាជីវករ ម្ចាស់សហករណ៍សិប្បកម្ម សហគ្រាសធុនតូច និងធុនមធ្យម។ល។លោក យុន លីនណេ បញ្ជាក់ថា៖ វេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញជាការបង្កើតឱកាសទីផ្សារដ៏មានតម្លៃសម្រាប់សហគ្រាសធុនតូច/មធ្យម និងអ្នកផលិតក្នុងស្រុក ក្នុងការជួបអ្នទិញដែលមានសក្តានុពល និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កាអំពីលក្ខ័ណ្ឌតម្រូវ និងការផ្គត់ផ្គង់ លើសពីនេះ ពួកគេនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗដូចជាអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល ក្រុមយុជន និងសិស្សនិស្សិត ដើម្បីគាំទ្រ និងទិញផលិតផល។

លោក យុន លីនណេ បានអំពាវនាវដល់ សហគមន៍ អង្គការដៃគូ ផលិតករ ម្ចាស់សហករណ៍សិប្បកម្ម សហគ្រាសធុនតូច ធុនមធ្យម ដែលមានបំណងចង់ចូលរួមបង្ហាញផលិតផលលរបស់ខ្លួនក្នុងវេទិកាដ៏មានសារសំខាន់នេះ សូមនាំយកនូវផលិតផលទាំងឡាយណា ដែលមានស្តង់ដារ គុណភាពល្អ កាលបរិច្ឆេទច្បាស់លាស់ មានអនាម័យ និងបច្ចេកទេសការវិចខ្ចប់ត្រឹមត្រូវ ដើម្បីចូលរួមក្នុងវេទិកាផ្គូផ្គងប្រកួតប្រជែងសម្រាប់ឈានចូលទីផ្សារជាតិ និងអន្តរជាតិ ពិសេសដើម្បីឱ្យផលិតផលរបស់ខ្លួនទទួលបានការគាំទ្រច្រើនពីអតិថិជន និងរក្សាបានលំនឹងទីផ្សារ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឲ្យប្រសើរឡើង៕

 

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ភូមិ១ ផលិតផល១
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនឈើចំរុះជាង១ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដាក់ដាំនៅមុខប្រាសាទអង្គរវត្ត

កូនឈើចំរុះជាង១ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដាក់ដាំនៅមុខប្រាសាទអង្គរវត្ត

រដ្ឋបាលខេត្តសៀមរាបនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្សគង់ចាំព្រះវស្សានៅវត្តវិសុទ្ធិមគ្គ ក្នុងស្រុកអង្គរធំ

រដ្ឋបាលខេត្តសៀមរាបនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្សគង់ចាំព្រះវស្សានៅវត្តវិសុទ្ធិមគ្គ ក្នុងស្រុកអង្គរធំ

ក្រុមអ្នកជំនាញកំពុងធ្វើការពង្រឹងរចនាសម្ពន្ធខឿនជ្រុងនិរតី និងទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ពីខាងក្នុងគ្រឹះ នៃរួតទី៣ប្រាសាទបាយ័ន

ក្រុមអ្នកជំនាញកំពុងធ្វើការពង្រឹងរចនាសម្ពន្ធខឿនជ្រុងនិរតី និងទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ពីខាងក្នុងគ្រឹះ នៃរួតទី៣ប្រាសាទបាយ័ន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.