Sunday, March 8, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញឲ្យអាស៊ានពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក

ដោយ Pothe Thun
16/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញឲ្យអាស៊ានពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំលើកទី១៩ របស់លេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហានេះ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានជំរុញដល់ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ធ្វើការពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក ជាភាគីទី១១។

ឯកឧត្តម ឱម យ៉ិនទៀង មានប្រសាសន៍ថា តំបន់អាស៊ានរបស់យើង ក៏ដូចជាពិភពលោកទាំងមូល បានឆ្លងកាត់ពេលវេលាដ៏លំបាកមួយហើយកំពុងតែតស៊ូខិតខំប្រឹងប្រែងយ៉ាងមោះមុតជាមួយការស្ដារប្រទេសឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះមិនមែនកម្ពុជាតែម្នាក់អាចដោះស្រាយបញ្ហានេះបាននោះទេ គឺតម្រូវឲ្យមានកិច្ចសហការ និងការជួយគ្នាទៅវិញទៅមកពីបណ្តាប្រទេសជាមិត្ត និងជាបងប្អូន។នេះក៏មិនខុសពីអ្វីដែលក្រុមគ្រួសារអាស៊ាន-ផេក យើងបានន២ងកំពុងបន្តអនុវត្តមកដល់ពេលនេះ ដោយអនុលោមតាម ASEAN-PAC MoU និងផ្អែកលើស្មារតីចែករំលែកក្នុងនាមជាបងប្អូនក្នុងគោលដៅរួមគ្នាប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសនីមួយៗរបស់ខ្លួន និងលទ្ធភាពឈានទៅជួយ និងគាំទ្រគ្នាទៅវិញទៅមកផ្អែកទៅតាមបរិបទ និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដូចមានចែងនៅក្នុង ASEAN-PAC MoU។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបន្តថា កិច្ចប្រជុំនៅពេលនេះដែរ នឹងពិនិត្យពិភាក្សា និងធ្វើការរៀបចំកិច្ចការនៅសេសសល់ពីកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេកលើកទី១៨ កាលពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងដើម្បីត្រៀមរៀបចំនូវរបៀបវារៈ ក៏ដូចជាការអនុវត្តការងាររបស់អាស៊ាន-ផេកសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក បន្ទាប់ទៀត។ ក្នុងនោះឯកឧត្តម បានស្នើដល់កិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេកលើកទី១៩ ចាប់ផ្តើមពិភាក្សាគ្នា ក្នុងលក្ខណៈត្រៀមទុកជាមុនសម្រាប់កិច្ចការចំនួន២ នាពេលខាងមុខគឺ ទី១.អំពីបែបបទនៃការដាក់ សម្ពោធកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក និងទី២.អំពីបែបបទសម្រាប់គណៈកម្មការប្រឆាំង អំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក ជាភាគីទី១១។ ក្រៅពីនេះការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងភាគីអាស៊ាន-ផេកទាំងអស់ ការបន្តចូលរួមយ៉ាងសកម្មជាមួយនឹងកម្មវិធី ឬព្រឹត្តិការណ៍ របស់អាស៊ាន និងការចូលរួមក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធដទៃទៀត ព្រមទាំងកិច្ចសហការលើការងារបណ្តុះបណ្តាលសមត្ថភាពជាមួយភាគីជាដៃគូទៅតាមការឯកភាពរបស់អាស៊ាន-ផេក នៅតែជាការងារដ៏មានសារសំខាន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ជូនថា ស្ថាប័នប្រឆាំងអំពើ ពុករលួយអាស៊ាន (ASEAN-PAC) បានបង្កើតឡើងនៅឆ្នាំ២០០៤ ក្រោមគោលបំណងរួមគឺពង្រឹង កិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា ជួយគ្នាទៅវិញទៅមក ទាំងលើការផ្លាស់ប្ដូរបទពិសោធន៍ ការកសាង សមត្ថភាព និងការស៊ើបអង្កេតសំណុំរឿង។ កិច្ចប្រជុំនេះត្រូវបានចាត់ទុកថាជាវេទិកាសំខាន់មួយ ដែល តំណាងស្ថាប័នទាំង១០ មកអង្គុយរួមគ្នា ជជែកពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ត្រួតពិនិត្យសកម្មភាព ដែលបានអនុវត្តរួមគ្នា ១ឆ្នាំ កន្លងមក និងត្រៀមរាយការណ៍ជូនកិច្ចប្រជុំថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើ ពុករលួយអាស៊ានដែលនឹងធ្វើឡើងនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាចុងឆ្នាំនៅពេល ឡាវធ្វើជាប្រធានប្តូរវេនបន្ដពីកម្ពុជា។ លទ្ធផលសំខាន់ៗទទួលបានក្នុងកិច្ចប្រជុំទាំង២លើកនៅកម្ពុជា ក៏ដូចជាកិច្ចការងារក្នុងមួយឆ្នាំពេញដែលកម្ពុជាធ្វើជាប្រធានប្តូរវេន នឹងត្រូវរាយការណ៍ជូនដល់លេខាធិការដ្ឋាន អាស៊ានសម្រាប់ប្រើប្រាស់ជាព័ត៌មាន និងការរាយការណ៏បន្តនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំ អាស៊ាន៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ ,បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អង្គភាពប្រឆាំងអំពើពុករលួយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេសនៃគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប ជាមួយមន្ត្រីពាក់ព័ន្ធ 

កិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេសនៃគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប ជាមួយមន្ត្រីពាក់ព័ន្ធ 

កូនឈើចំរុះជាង១ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដាក់ដាំនៅមុខប្រាសាទអង្គរវត្ត

កូនឈើចំរុះជាង១ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដាក់ដាំនៅមុខប្រាសាទអង្គរវត្ត

រដ្ឋបាលខេត្តសៀមរាបនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្សគង់ចាំព្រះវស្សានៅវត្តវិសុទ្ធិមគ្គ ក្នុងស្រុកអង្គរធំ

រដ្ឋបាលខេត្តសៀមរាបនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្សគង់ចាំព្រះវស្សានៅវត្តវិសុទ្ធិមគ្គ ក្នុងស្រុកអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.