រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៤នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣៣៧នាក់
តាមសេចក្ដីជូនព័ត៌មានរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៤នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្នុងនោះ ៖ ករណីទី១ និងទី២ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី , ករណីទី៣ ដល់ទី៨ ជាករណីមានប្រភពចម្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ...