Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ស្នើឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តតាមដាន ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នកម្មជាប្រចាំ ដើម្បីឆ្លើយតបនឹងកិច្ចការពារកុមារ

ដោយ Pothe Thun
22/04/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានក្រុមការងារកិច្ចការពារកុមារខេត្តសៀមរាប បានស្នើឱ្យគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរឃុំសង្កាត់ សូមបន្តធ្វើការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ ជាពិសេសត្រូវធ្វើបច្ចុប្បន្នកម្មជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនឹងកិច្ចការពាររបស់កុមារ។

ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារខេត្ត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចការពារកុមារខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមការងារកិច្ចការពារកុមារខេត្ត ត្រូវបានបង្កើតឡើងដើម្បីធ្វើការតាមដានការអនុវត្ត ដើម្បីឆ្លើយតបការលើកកម្ពស់កិច្ចការពារកុមារ ក្នុងការទប់ស្កាត់ និងឆ្លើយតបតាមរយៈកិច្ចអន្តរាគមន៍ប្រកបដោយ គុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។

លោកស្រី ម៉ននី រង្សី បន្តថា សិទ្ធិរបស់កុមារត្រូវបានការពារ និងលើកតម្កើង ដោយចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យ ស្លោកថា «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ»។ ផែនការជាតិជាច្រើនទាក់ទងទៅនឹងការលើកកម្ពស់ និងការការពារសិទ្ធិកុមារ ត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ច និងជួញដូរកុមារ ការប្រើប្រាស់គ្រឿងញៀន កុមារបម្លាស់ទី កុមាររងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា កុមារកង្វះអាហារូបត្ថម្ភជាដើម ដែលតម្រូវឱ្យគ្រប់អ្នកពាក់ព័ន្ធរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីអភិបាលរងខេត្ត បង្ហាញថា ឪពុកម្ដាយ គ្រូបង្រៀន និងអ្នកផ្ដល់ការថែទាំ ដែលចេះដឹងពីរបៀបបីបាច់កូនបែបវិជ្ជមាន អាចជួយផ្សព្វផ្សាយឥរិយាបថអហិង្សា ត្រូវធ្វើការងារជាមួយដៃគូនានា ដើម្បីរៀបចំយុទ្ធនាការ ការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋ និងការយល់ឃើញរបស់ពួកគេ អំពីរបៀបដាក់វិន័យបែបវិជ្ជមាន និងព្យាយាមផ្លាស់ប្ដូរគំនិតបច្ចុប្បន្នដែលបង្កឱ្យមានការបែកបាក់គ្រួសារដោយមិនចាំបាច់៕

អត្ថបទ និងរូបភាព៖ ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំខេត្តសៀមរាប និង ខេត្តឡាមដុង ប្រទេសវៀតណាម ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងខេត្តទាំងពីរ

ថ្នាក់ដឹកនាំខេត្តសៀមរាប និង ខេត្តឡាមដុង ប្រទេសវៀតណាម ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងខេត្តទាំងពីរ

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសសិស្សានុសិស្សត្រូវមានការយល់ដឹងពីសុវត្ថិភាពចរាចរណ៍

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសសិស្សានុសិស្សត្រូវមានការយល់ដឹងពីសុវត្ថិភាពចរាចរណ៍

មន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

មន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.