Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសសិស្សានុសិស្សត្រូវមានការយល់ដឹងពីសុវត្ថិភាពចរាចរណ៍

ដោយ Pothe Thun
23/04/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសសិស្សានុសិស្សត្រូវមានការយល់ដឹងពីសុវត្ថិភាពចរាចរណ៍
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានៅគ្រប់ពេលនៃការធ្វើដំណើរ ពិសេសសិស្សានុសិស្សក្រៅពីការសិក្សាប្រចាំថ្ងៃ ក៏ត្រូវឱ្យមានការយល់ដឹងឱ្យបានច្រើនបន្ថែមទៀតផងដែរអំពីសុវត្ថិភាពចរាចរណ៍។

ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការវាយតម្លៃលក្ខខណ្ឌសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅតំបន់សាលារៀន ដោយប្រើប្រាស់វិធីសាស្ត្រដាក់ចំណាត់ថ្នាក់ផ្កាយ(SR4S) នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង នៅថ្ងៃទី២៣ ខែមេសានេះ លោក លី សារី អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាការបង្កើនចំណេះដឹងបន្ថែមដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស អំពីការងារសុវត្ថិភាពចរាចរណ៍ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមតំបន់សាលារៀន។

លោក លី សារី បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះដែរ ក៏ដើម្បីជាការកសាងនូវមូលដ្ឋានគ្រឹះក្នុងការវាយតម្លៃ និងកំណត់ពីហេដ្ឋារចនាសម្ព័ន្ធដែលត្រូវធ្វើការកែលម្អ និងដើម្បីសហការវាយតម្លៃ និងជ្រើសរើសសាលារៀនសម្រាប់ធ្វើការកែលម្អជាទ្រង់ទ្រាយធំដោយផ្អែក លើតម្រូវការសុវត្ថិភាព និងការវាយតម្លៃដោយប្រើប្រាស់វិធីសាស្ត្រដាក់ចំណាត់ផ្កាយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បញ្ជាក់ទៀតថា ដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិតណាស់ត្រូវឱ្យសិស្សានុសិស្សយល់ដឹងពីវិធានការ វិធីសាស្រ្តដែលអាចជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ហើយអាចយកចំណេះដឹងទាំងនេះ ទៅណែនាំបន្តដល់ក្រុមគ្រួសារ មិត្តភក្កិ និងសហគមន៍ ឱ្យយល់ និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ក្នុងពេលធ្វើដំណើរតាមផ្លូវថ្នល់ ដើម្បីអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះលោកក៏បានអំពាវនាវអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព នៅពេលធ្វើដំណើរមិនថាទីជិត ឬទីឆ្ងាយ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

មន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

កម្ពុជាត្រូវការឈាមជាមធ្យមប្រមាណជិត១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតមនុស្សក្នុងមួយឆ្នាំ

កម្ពុជាត្រូវការឈាមជាមធ្យមប្រមាណជិត១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតមនុស្សក្នុងមួយឆ្នាំ

អគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារថ្មីៗ នៅខេត្តសៀមរាប

អគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារថ្មីៗ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.