Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

កម្ពុជាត្រូវការឈាមជាមធ្យមប្រមាណជិត១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតមនុស្សក្នុងមួយឆ្នាំ

ដោយ Pothe Thun
24/04/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម, សាសនា និង មនុស្សធម៌
កម្ពុជាត្រូវការឈាមជាមធ្យមប្រមាណជិត១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតមនុស្សក្នុងមួយឆ្នាំ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការឈាមសម្រាប់សង្គ្រោះជីវិតអ្នកជំងឺទូទាំងប្រទេសប្រមាណជិត១៨ម៉ឺនប្លោក បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ជារៀងរាល់៥នាទីម្តង កម្ពុជាមានតម្រូវការឈាមមួយប្លោក។ ដូច្នេះនៅទូទាំងប្រទេសគេត្រូវការឈាមប្រមាណ១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតអ្នកជំងឺ ក្នុងនោះរាជធានីភ្នំពេញមានតម្រូវការឈាមប្រចាំថ្ងៃរហូតដល់៣៥០ប្លោក។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោកសុខ ប៉ូ បានពន្យល់ថា ការផ្តល់ឈាម ក្រៅពីសង្គ្រោះជីវិតមនុស្សបាន វាក៏បានផ្តល់អត្ថប្រយោជន៍ដល់អ្នកបរិច្ចាគផ្ទាល់ផងដែរ ដូចជាទទួលបានការពិនិត្យពិគ្រោះសុខភាពម្តង ធ្វើឲ្យយើងបានដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺថ្លើមប្រភេទបេ សេ ស្វាយ អេដស៍ និងជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកនានា និងកាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង ព្រមទាំងជួយធ្វើឲ្យប្រសើរឡើង នូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើម ។

ជាមួយគ្នានេះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ លោកថា អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ហើយចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ ពីមនុស្ស មិនមានរោងចក្រណាអាចផលិតបាននោះទេ ។

លោកអភិបាលរងបន្តថា ការផ្តល់ឈាមក៏ជាប្រធានបទមួយសម្រាប់យើងទាំងអស់គ្នា ហើយយុទ្ធនាការនេះមានគោលបំណងសំខាន់ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងការជម្រុញលើកកម្ពស់ ឲ្យយុវជនប្រជាពលរដ្ឋទូទៅ ចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឲ្យមានការផ្តត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជម្ងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ ៕

អត្ថបទ និងរូបភាព ៖ លោក ជា ស្រស់ និង លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក ហាំ ម៉េងហួត

Tags: ឈាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារថ្មីៗ នៅខេត្តសៀមរាប

អគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារថ្មីៗ នៅខេត្តសៀមរាប

អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានបណ្ដុះបណ្ដាលស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គម្រោងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ

អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានបណ្ដុះបណ្ដាលស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គម្រោងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ

តាមរយៈចំណងមិត្តដែកថែប ភាគីចិនប្ដេជ្ញារួមគ្នាជាមួយកម្ពុជា ប្រឆាំងអំពើពុករលួយឆ្លងដែន ដើម្បីកសាងបរិយាកាសសង្គមស្អាតស្អំប្រទេសទាំង២

តាមរយៈចំណងមិត្តដែកថែប ភាគីចិនប្ដេជ្ញារួមគ្នាជាមួយកម្ពុជា ប្រឆាំងអំពើពុករលួយឆ្លងដែន ដើម្បីកសាងបរិយាកាសសង្គមស្អាតស្អំប្រទេសទាំង២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.