អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ
ក្នុងឱកាសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលដំណើរការរៀបចំកន្លែងរស់នៅថ្មីរបស់ប្រជាពលរដ្ឋដែលបានប្តូរទីតាំងរស់នៅថ្មីពីមាត់ស្ទឹងសៀមរាបទៅរស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋ ដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាបទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ ដើម្បីឱ្យពួកគាត់មានភាពកក្តៅបន្ថែមទៀត ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីបានដឹងពីជីវភាពរស់នៅរបស់បងប្អូន មើលឲ្យឃើញជាក់ស្តែងប្រជាពលរដ្ឋដែលបានមករស់នៅទីនេះ ...