ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

អង់គ្លេសលោតមកលេខ៣វិញ ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេលើភពផែនដី

មនុស្ស ២១០នាក់ទៀតបានបាត់បង់ជីវិត និងអ្នកឆ្លងជំងឺ COVID-19 ៣,៨៧៧នាក់ថ្មីទៀតត្រូវបានរកឃើញ ដែលជាហេតុធ្វើឲ្យចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ក្នុងប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះ កើនឡើងយ៉ាងគំហុកបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃច័ន្ទម្សិលមិញនេះ ចំនួនមនុស្សស្លាប់សរុបដោយសារ COVID-19 នៅអង់គ្លេសមានសរុប...

ព័ត៌មានលំអិត

ប្រធានាធិបតីចិន អំពាវនាវឲ្យពិភពលោកបោះចោលការខ្វែងគំនិតគ្នា ហើយងាកមករួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីកម្ចាត់ COVID-19

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអំពាវនាវឲ្យប្រទេសនានា នៅជុំវិញ ពិភព លោកបោះ បង់ចោលនូវការខ្វែងគំនិតគ្នា ហើយជំនួសមកវិញនូវការរួបរួមសាមគ្គី ព្រមទាំងលុប បំបាត់នូវការរើសអើសទាំងឡាយ ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការជាធ្លុងមួយ ប្រឆាំងនឹង ជំងឺរាតត្បាតជាសកល COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារ ព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៨...

ព័ត៌មានលំអិត

រុស្ស៊ីមានអ្នកឆ្លង COVID-19 ១៧៧,១៦០នាក់ វ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់

ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសរុស្ស៊ី កាលថ្ងៃព្រហស្បតិ៍នេះ បានកើនដល់ ១៧៧,១៦០នាក់ ហើយនេះគឺជាតួលេខអ្នកឆ្លងខ្ពស់លំដាប់ទី៥ នៅក្នុងពិភពលោកដោយវ៉ាដាច់ប្រទេសបារាំង និងអាលឺ្លម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។ បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី ចំនួនឆ្លងថ្មីនៅទូទាំងប្រទេសមានរហូតដល់ទៅ ១១,២៣១នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយក្នុងចំណោម...

ព័ត៌មានលំអិត

ចិនរកឃើញករណីនាំចូល COVID-19 ចំនួន២នាក់កាលពីថ្ងៃពុធម្សិលមិញ

ចិនរកឃើញករណីនាំចូល COVID-19 ចំនួន២នាក់កាលពីថ្ងៃពុធម្សិលមិញ   (ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០២ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលមកពីក្រៅប្រទេស។ ចំណែកឯករណីឆ្លងក្នុងស្រុកវិញ គឺគ្មានឡើយសូម្បីតែម្នាក់ នៅទូទាំងប្រទេសចិនដីគោកតែម្តង។ នេះបើតាមការចេញផ្សាយដោយ...

ព័ត៌មានលំអិត

ឥណ្ឌាបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរាប់ពាន់នាក់ក្នុង១ថ្ងៃ

ឥណ្ឌាបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរាប់ពាន់នាក់ក្នុង១ថ្ងៃ   (ញូដេលី)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៣,៥៦១នាក់បន្ថែមទៀតធ្វើឲ្យចំនួនសរុបកើនដល់៥២,៩៥២ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ័ ទី០៧ ខែឧសភា ឆ្នាំ២០២០។ អាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ទៀតថា ចំនួនអ្នកជាសះស្បើយ...

ព័ត៌មានលំអិត

ចំនួនករណីឆ្លងជំងឺ COVID-19 នៅប្រទេសកាតាបន្តកើនឡើងយ៉ាងគំហុក

ក្រសួងសុខាភិបាលប្រទេសកាតា បានប្រកាសកាលថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ៦៤០នាក់ទៀតត្រូវបានរកឃើញក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលប្រការនេះបានធ្វើឲ្យចំនួនសរុប នៃអ្នកឆ្លងនៅប្រទេសមជ្ឈិមបូព៌ាមួយនេះ កើនឡើងដល់ ១៦,១៩១ករណី។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ។ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកាតា ករណីឆ្លងថ្មីៗបន្ថែមទៀតខាងលើនេះ គឺត្រូវបានរកឃើញ នៅក្នុងចំណោមពលករបរទេស ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីរង់ចាំការពិនិត្យរកមើលវីរុសកូរ៉ូណាជាបន្តបន្ទាប់។...

ព័ត៌មានលំអិត

កាលពីថ្ងៃចន្ទម្សិលមិញចិនរកមិនឃើញអ្នកឆ្លង COVID-19 ក្នុងស្រុកសូម្បីតែម្នាក់

អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ត្រឹមតែ ០១ ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលមកពីក្រៅប្រទេស។ ចំណែកឯករណីឆ្លងក្នុងស្រុកវិញ គឺគ្មានឡើយសូម្បីតែម្នាក់ នៅទូទាំងប្រទេសចិនដីគោកតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ បើបូកបញ្ជូលទាំងករណីឆ្លងថ្មី ០១ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ...

ព័ត៌មានលំអិត

គ្រាន់តែកាត់បន្ថយការរឹតត្បិតបានពីរថ្ងៃ ករណីឆ្លងជំងឺ COVID-19 ផ្ទុះឡើងវិញនៅអាហ្វ្រិកខាងត្បូង

ប្រទេសអាហ្វ្រិកខាងត្បូងបានរាយការណ៍អំពីការកើនឡើងវិញនូវអត្រាឆ្លង COVID-19 ប្រចាំថ្ងៃ ក្រោយការកាត់បន្ថយវិធានការរឹតត្បិត បានតែពីរថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសអាហ្វ្រិកខាងត្បូងបានរាយការណ៍ អំពីការរកឃើញអ្នក ឆ្លង COVID-19 ថ្មីៗរហូតដល់ ៤៤៧នាក់ក្នុងមួយថ្ងៃ ដែលនាំឲ្យចំនួនករណី ឆ្លងសរុបកើន...

ព័ត៌មានលំអិត

តួលេខឆ្លងប្រចាំថ្ងៃនៅរុស្ស៊ីបានហក់ឡើងខ្ពស់ខ្លាំងដោយក្នុងមួយថ្ងៃ រកឃើញអ្នកឆ្លងជំងឺ COVID-19 ១០,៦៣៣ ករណី

អាជ្ញាធរសុខាភិបាលរុស្ស៊ី កាលថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០នេះ បានរកឃើញ COVID-19 រហូតដល់ទៅ ១០,៦៣៣ករណីថ្មី ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ និងជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតជាប់កំណត់ត្រាថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ បើបូកបញ្ចូលតួលេខអ្នកឆ្លងថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសរុស្ស៊ី កើនដល់ ១៣៤,៦៨៦នាក់។ តែទោះជាបែបនេះក្ដី...

ព័ត៌មានលំអិត

រុស្ស៊ីកាន់តែធ្ងន់ធ្ងរ! អ្នកឆ្លង COVID-19 ៧,៩៣៣នាក់ទៀត ត្រូវបានរកឃើញក្នុងពេលតែ ១ថ្ងៃប៉ុណ្ណោះ!

នាថ្ងៃសុក្រនេះរុស្ស៊ីបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន ៧,៩៣៣នាក់ថ្មី ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់មួយកម្រិតថែមទៀត និងធ្វើឲ្យតួលេខអ្នកឆ្លងសរុប នៅប្រទេសរុស្ស៉ីកើនដល់ ១១៤,៤៣១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។ បើតាមការបញ្ជាក់ពីអាជ្ញាធរសុខាភិបាលរុស្ស៊ី ចំនួនអ្នកស្លាប់ក៏បានកើនដល់ ១,១៦៩នាក់ផងដែរ បន្ទាប់រកឃើញអ្នកស្លាប់ថ្មី ៩៦នាក់...

ព័ត៌មានលំអិត
Page 25 of 64 1 24 25 26 64

Recommended

សូម Like និង Follow ពួកយើង