វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការជួសជុលស៊ុមបង្អួច និងស៊ុមទ្វារទី២ ប្រាសាទព្រះគោ ដែលបាក់ដួលរលំ

ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា បានដំណើរការជួសជុលឡើងវិញ ស៊ុមបង្អួច និងស៊ុមទ្វារ នៃខ្លោងទ្វារទី២របស់ប្រាសាទព្រះគោដែលរងការខូចខាតធ្ងន់ធ្ងរ ដោយការបាក់ដួលរលំស្ទើរទាំងស្រុង។ លោក សារ៉ាយ គឹមហួល មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមករានេះថា ក្រុមអ្នកបច្ចេកទេស បានប្រមូលនូវបំណែកថ្មភក់ និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹង និងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។...

ព័ត៌មានលំអិត

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមទំលាប់ចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃ ឬឡើងអ្នកតា 

ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នា មួយឆ្នាំម្តងក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។ លោក ពេជ្រ ឃិន មេភូមិបង្កោង...

ព័ត៌មានលំអិត

យ៉ាងហោច កូនខ្មែរ៨០នាក់ទទួលបានការបណ្ដុះបណ្ដាល លើជំនាញអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ ពីGIZ

គិតចាប់ពីឆ្នាំ២០០៧មកដល់បច្ចុប្បន្ន អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ ហៅកាត់ថា GIZ បានបណ្តុះបណ្តាលកូនខ្មែរយ៉ាងតិច៨០នាក់ ក្នុងជំនាញអភិរក្សថ្ម និងព្យាបាលថ្មប្រាសាទបុរាណ នេះបើតាមការឱ្យដឹងពី លោក គ្រីស្តុស បៀរឃើ (Christoph BUECKER) អ្នកជំនាញអភិរក្សថ្ម របស់ GIZ។ លោក បង្ហាញថា ការបណ្តុះបណ្តាលនេះ បានបែងចែកជាវគ្គ...

ព័ត៌មានលំអិត

ជាងគំនូរខេត្តសៀមរាបមួយរូប ប្រើប្រាស់គំនូរឌីជីថល ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក

មករស់នៅខេត្តសៀមរាប និងមានដើមកំណើតជាអ្នកខេត្តឧត្តរមានជ័យ លោក ស៊ន់ វាំងសង់ បានចំណាយពេលច្រើនឆ្នាំរៀនគូរគំនូរតាំងពីកុមារភាព។ ការតស៊ូ និងទេពកោសល្យរបស់លោក បានជំរុញឱ្យលោកប្រែក្លាយពីការគូរគំនូរប្រេង ទៅជាគំនូរឌីជីថល ខណៈលោកបានទៅរស់នៅសហរដ្ឋអាមេរិក ក្នុងនោះស្នាដៃរបស់លោកភាគច្រើន តែបានបង្ហាញពីប្រាង្គប្រាសាទ និងវីរបុរសរបស់ខ្មែរ។ ចាកចេញពីស្រុកកំណើតនៅឆ្នាំ២០០៩ រយៈពេល១៤ឆ្នាំ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ជាពិសេសលោកបានចំណាយជាច្រើនថ្ងៃ ដើម្បីមកទស្សនាប្រាង្គប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។...

ព័ត៌មានលំអិត

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា...

ព័ត៌មានលំអិត

បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

ក្រុមបវរកញ្ញាឯកភពផែនដីអន្តរជាតិ ប្រមាណជា ២០ប្រទេស បានបង្ហាញថា ពួកគេមានមោទកភាពក្នុងការធ្វើដំណើរមកកាន់កម្ពុជា ជាពិសេសមកកាន់ទឹកដីប្រាង្គប្រាសាទដ៏អច្ឆរិយៈសៀមរាបអង្គរ របស់ប្រទេសនេះ ហើយពួកគេអះអាងថា នឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប។ នៅក្នុងដំណើរកម្សាន្តនៅតំបន់ផប់ស្ទ្រីត ក្រុងសៀមរាប នារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រុមបវរកញ្ញាឯកភពផែនដី (Miss Planet International)...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា បើកការដ្ឋានជួសជុលរានហាលប្រាសាទបន្ទាយសំរែ

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បានចាប់ផ្ដើមបើកការដ្ឋានជួសជុលរានហាលផ្នែកខាងកើត របស់ប្រាសាទបន្ទាយសំរែ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានបញ្ជាក់ថា រានហាលផ្នែកខាងកើត នៃប្រាសាទបន្ទាយសំរែ ដែលកសាងឡើងអំពីថ្មភក់ តាំងពីអំឡុងពាក់កណ្តាលសតវត្សរ៍ទី១២...

ព័ត៌មានលំអិត

គម្រោងជួសជុលជ្រុងខាងជើងប្រាសាទភ្នំបាខែងសម្រេចបាន ៥០ភាគរយហើយ

គម្រោងអភិរក្ស និងជួសជុសជ្រុងខាងជើងប្រាសាទភ្នំបាខែង ដែលអនុវត្តន៍គម្រោងដោយមូលនិធិប្រាសាទពិភពលោក (World Monuments Fund) កំពុងបន្តទៅមុខ ដែលមកដល់បច្ចុប្បន្ន គម្រោងសម្រេចបានប្រមាណ ៥០ភាគរយហើយ។ លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានឱ្យដឹងថា គម្រោងជួសជុលនៅជ្រុងខាងជើងប្រាសាទភ្នំបាខែង ជំហានទី៣ អនុវត្តន៍ពីឆ្នាំ២០១៩ ដែលមកដល់...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងសម្រុកធ្វើកម្រាលផ្លូវដើរថ្មី សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត

ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅ កាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម នឹងគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គោលដៅចម្បង នៃការរៀបចំកម្រាលផ្លូវដើរ នៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយភាពសឹករិចរឹលនៃថ្មប្រាសាទ...

ព័ត៌មានលំអិត

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនានៅសៀមរាប អង្គរវត្ត ប្រមាណជាង ១០ម៉ឺននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានជ្រើសរើសទឹកដីបេតិកភណ្ឌ នៃរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗ នៅខេត្ដសៀមរាប ដែលជាកន្លែងដើរកំសាន្ដ សម្រាប់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម ក្នុងរយ:ពេលចាប់ពីថ្ងៃទី២១ ដល់២៤ ខែមករា ឆ្នាំ២០២៤ មានចំនួន ១០៥,៤៨១នាក់។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងនៅ ល្ងាចថ្ងៃទី២៤ ខែមករានេះថា ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត
Page 29 of 94 1 28 29 30 94

Recommended

សូម Like និង Follow ពួកយើង