Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

ដោយ Pothe Thun
27/01/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
475
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមបវរកញ្ញាឯកភពផែនដីអន្តរជាតិ ប្រមាណជា ២០ប្រទេស បានបង្ហាញថា ពួកគេមានមោទកភាពក្នុងការធ្វើដំណើរមកកាន់កម្ពុជា ជាពិសេសមកកាន់ទឹកដីប្រាង្គប្រាសាទដ៏អច្ឆរិយៈសៀមរាបអង្គរ របស់ប្រទេសនេះ ហើយពួកគេអះអាងថា នឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប។

នៅក្នុងដំណើរកម្សាន្តនៅតំបន់ផប់ស្ទ្រីត ក្រុងសៀមរាប នារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រុមបវរកញ្ញាឯកភពផែនដី (Miss Planet International) បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាសប្បាយរីករាយ និងមានមោទកភាពដែលបានមកកាន់ប្រទេសកម្ពុជា។ កម្ពុជាជាទីកន្លែងដែលពួកគេមានអារម្មណ៍ថាកក់ក្តៅ ប្រជាជនមានភាពរួសរាយរាក់ទាក់។ កម្ពុជា ជាពិសេសខេត្តសៀមរាប ពិតជាស្រស់ស្អាត និងសូមអញ្ជើញអ្នកទេសចរចូលមកកម្សាន្តនៅខេត្តនេះឲ្យបានកាន់តែច្រើន។

សូមជម្រាបថា បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ដែលមកដល់កម្ពូជានាពេលនេះដែរ គឺដើម្បីចូលរួមអបអរពិធីបុណ្យអង្ករ នៅខេត្ដសៀមរាប ដើម្បីផ្សព្វផ្សាយទេសចរបៃតងនៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក ហ៊្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឱ្យដឹងថា វត្តមានរបស់កញ្ញាអន្តរជាតិ (Miss Planet Internatioral) នៅលើទឹកដីខេត្តសៀមរាប ក្នុងកម្មវិធីនៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងចូលរួមចំណែកផ្សព្វផ្សាយ អំពីគោលដៅទេសចរណ៍ ដ៏មានសក្ដានុពលក្នុងខេត្តសៀមរាប ផលិតផល និងសេវាកម្មទេសចរណ៍ សម្បត្តិធម្មជាតិ ដ៏សម្បូរបែប ព្រមទាំងជាមួយស្នាមញញឹមប្រកបដោយភាពកក់ក្ដៅរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅកាន់ភ្ញៀវទេសចរទូទាំងពិភពលោក។ ជាមួយគ្នានោះ វត្តមានរបស់បវរកញ្ញាអន្តរជាតិ (Miss Planet International) ក៏នឹងជួយផ្សព្វផ្សាយសក្តានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជា មាស “ស” របស់កម្ពុជា ឱ្យ កាន់តែមានភាពល្បីល្បាញថា ជា “អង្ករល្អដាច់គេរបស់ពិភពលោក”ផងដែរ។

សូមបញ្ជាក់ថា ដោយមានការផ្តួចផ្តើមពីក្លិបទេសចរណ៍ខេត្តសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា និងមានការសហការ និងសម្របសម្រួលពីក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជន កម្ពុជាខេត្តសៀមរាប សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ និងសមាគមចុងភៅកម្ពុជា ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រដោយ ក្រុមហ៊ុនផ្សេងទៀត បានបង្កើតកម្មវិធីបុណ្យអង្ករនេះឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជាមាស “ស” ខណ:ដែលង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេ លើពិភពលោក”៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Miss Planet International
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក ដើម្បីបំពេញបន្ថែមសមាសភាព សម្រាប់អាណត្តិទី៣ 

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក ដើម្បីបំពេញបន្ថែមសមាសភាព សម្រាប់អាណត្តិទី៣ 

កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនអង្គរ លើកទី១២ វាស់ស្ទង់កម្រិត នៃការសិក្សាភាសាជប៉ុន 

កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនអង្គរ លើកទី១២ វាស់ស្ទង់កម្រិត នៃការសិក្សាភាសាជប៉ុន 

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.