Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនអង្គរ លើកទី១២ វាស់ស្ទង់កម្រិត នៃការសិក្សាភាសាជប៉ុន 

ដោយ Pothe Thun
30/01/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
280
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ សមាគមគ្រូបង្រៀនភាសាជប៉ុនអង្គរវត្ត សហការគាំទ្រពីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងសមាគមជនជាតិជប៉ុនកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំកម្មវិធីប្រឡងប្រជែងផ្នែកសមត្ថភាពសិស្សរៀនភាសាជប៉ុន ដែលមានសិស្ស និងនិស្សិតកម្ពុជានៅខេត្តសៀមរាប ចូលរួមប្រកួតប្រមាណជា ៣០នាក់ សុទ្ធតែជាសិស្សដែលបានប្រឡងជាប់នៅវគ្គជំរុះ ដោយឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រិតបំផុត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅគ្រឹះស្ថានអប់រំវប្បធម៌ជប៉ុនអន្តរជាតិ ។ការប្រឡងប្រជែងលើកទី១២នេះធ្វើឡើងនៅគ្រឹះស្ថានអប់រំវប្បធម៌ជប៉ុនអន្តរជាតិ ដដែល ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងគោលបំណងធ្វើឲ្យអ្នកសិក្សាភាសាជប៉ុនបង្ហាញសមត្ថភាពលើការអាន ការបញ្ចេញសម្លេង ការសរសេរ ក្នុងលក្ខណ:ប្រកួតប្រជែងដណ្តើមពិន្ទុ រវាងគ្នា និងគ្នា និងជាការពញ្ញាក់អារម្មណ៍ដល់អ្នកដែលមិនបានរៀនភាសាជប៉ុនឲ្យមានចំណាប់អារម្មណ៍សិក្សាភាសាជប៉ុនឱ្យកាន់តែច្រើន។ ក្នុងឱកាសប្រឡងលើកទី១២នេះដែរ មានវត្តគណ:កម្មការវាយតម្លៃជាមន្ត្រីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ព្រមទាំងវត្តមានលោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យជប៉ុនជាច្រើនផងដែរ ដើម្បីផ្ទៀងផ្ទាត់វាយតម្លៃផ្តល់ពិន្ទុ និងផ្តល់វិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាពព្រមទាំងរង្វាន់លើកទឹកចិត្តជាច្រើនផងដែរ ។

អ្នកស្រីអូនី ហ៊ីហ្វឺម៉ី គ្រូបង្រៀនភាសាជប៉ុនអង្គរវត្ត បានមានប្រសាសន៍ក្នុងថា៖ នៅកម្ពុជា កន្លែងរៀនភាសាជប៉ុនមាននៅតែសៀមរាប និងរាជធានីភ្នំពេញ។ នៅភ្នំពេញមានកម្មវិធីប្រឡងច្រើនបែបយ៉ាងនិងមានភាពប្រកួតប្រជែងយ៉ាងសម្បូរបែបដូចជាកម្មវិធីសំណួរចម្លើយកម្មវិធីចំរៀងជាដើម។ ចំណែកនៅសៀមរាបមានការលំបាកប្រសិនបើចង់ប្រឡងទាល់តែទៅភ្នំពេញ ដោយសារបញ្ហាបែបនេះទើបសម្រេចឱ្យមានការប្រឡងនៅខេត្តសៀមរាប ដើម្បីឱ្យអ្នកកំពុងរៀនភាសាជប៉ុនមានការប្រឡងប្រកួតប្រជែងវាស់ស្ទង់សមត្ថភាពលើការអាន ការបញ្ចេញសម្លេង។ អ្នកស្រីអូនី ហ៊ីហ្វឺម៉ី បញ្ជាក់ឱ្យដឹងដែរថា៖ ការប្រឡងនាពេលនេះជាការប្រឡងវាស់សមត្ថភាពភាសាជប៉ុនសុទ្ធសាធ មិនមែនប្រឡងថ្លែងសុន្ទរកថានោះទេ ដោយសារខេត្តសៀមរាប មានអ្នកសិក្សាភាសាជប៉ុនច្រើន និងអាយុខុសៗគ្នា មានអ្នកខ្លះជាសិស្សបឋម អនុវិទ្យាល័យ សិស្សវិទ្យាល័យ ខ្លះជាមន្ត្រីរាជការ និងអ្នកធ្វើការឯកជនផ្សេងៗ។ សិស្សបឋមមិនអាចធ្វើការថ្លែងសុន្ទរកថាបានល្អនោះទេ ហើយអ្នកធ្វើការក៏មិនមានពេលទន្ទេញដែរ។ ហេតុនេះទើបសម្រេចឱ្យមានការប្រឡងបែបអំណាន  មានជាអំណានទោលសម្រាប់សិស្សអនុវិទ្យាល័យចុះក្រោម អំណានជាក្រុមចាប់ពីវិទ្យាល័យឡើងលើ និងការសម្តែងជាក្រុមរឿងខ្លីជាដើម។ ការប្រឡងនេះបានធ្វើឡើងក្នុងមួយឆ្នាំម្តង ប៉ុន្តែត្រូវបានអាក់ខាននៅឆ្នាំ២០២១ ដោយសារតែជំងឺកូវីដ-១៩។

លោកកាវ៉ាគឺឆីក ម៉ាសាគី តំណាងកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា៖ ការប្រឡងប្រជែងភាសាជប៉ុនឆ្នាំនេះ គឺបង្ហាញពីការគាំទ្រនូវព្រឹត្តិការណ៍រម្លឹកខួនអនុស្សាវរីយ៍លើកទី៧០ នៃចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី៥០ នៃមិត្តភាពរវាងជប៉ុន និងបណ្តាប្រទេសអាស៊ាន។ កាវ៉ាគឺឆីក ម៉ាសាគី ក៏ដូចជាកគណ:កម្មការវាយតម្លៃគ្រប់ៗរូបបានសម្តែងការភ្ញាក់ផ្អើលនិងកោតសសើរចំពោះការរៀនភាសាជប៉ុនរបស់សិស្សកម្ពុជាទាំងការអាន ការសរសេរ និងការបញ្ចេញសម្លេងបានល្អប្រសើរ ប៉ុន្តែទោះយ៉ាងណាក៏ដោយក៏ក្រុមគណ:កម្មការបានរកឃើញនូវចំណុចខ្វះខាតក្នុងពេលប្រឡង ដោយសិស្សខ្លះភ្លេច និងប្រើប្រាស់ប្រយោជន៍មិនទាន់ត្រឹមត្រូវ ១០០% អំណានញាប់ឬលឿនពេក និងខ្លះទៀត ការអាននៅមានភាពរអាក់រអួល។ ពួកគាត់ជម្រុញដល់សិស្ស និស្សិត ដែលមានបំណងប្រឡងភាសាជប៉ុននៅឆ្នាំក្រោយ ឱ្យបន្តការយកចិត្តទុកដាក់សិក្សាភាសាជប៉ុនបន្ថែមទៀត ។ដូចឆ្នាំមុនៗដែរ ឆ្នាំនេះកម្មវិធីប្រឡង សមាគមគ្រូបង្រៀនភាសាជប៉ុនអង្គវត្ត បានផ្តល់រង្វាន់ពិសេសសម្រាប់បេក្ខជនពីររូបរើសចេញពីផ្នែកអំណានជាក្រុមម្នាក់ និងផ្នែកសម្តែងជាក្រុមម្នាក់ ត្រូវបានទៅទស្សនកិច្ចនៅប្រទេសជប៉ុនរយ:ពេល ២សប្តាហ៍ ខណ:ឆ្នាំមុនៗ តែមួយសប្តាហ៍ និងសិស្សទទួលបាននិទ្ទេសល្អក៏ទទួលបានការចូលរួមសិក្សាប្រឡងភាសាជប៉ុនចំនួន ២ឆ្នាំ ដោយមិនយកកម្រៃផងដែរ។ បន្ថែមពីនេះ ផ្នែកអំណានទោលកុមារម្នាក់ជាប់បានលេខ១ ទទួលបានពាន១ កង់១ និងរង្វាន់ផ្សេងៗទៀត ចំណែកកុមារលេខ២ ផ្នែកអំណានទោលចំនួន ១នាក់ បានរង្វាន់ និងទទួលបាន ស្នាក់នៅសណ្ឋាគារមួយក្នុងខេត្តសៀមរាប ចំនួន ១យប់ជាមួយក្រុមគ្រួសារ រួមទាំងអាហារព្រឹកល្ងាចដោយពុំគិតកម្រៃផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សមាគមគ្រូបង្រៀនភាសាជប៉ុនអង្គរវត្តបានបង្កើតឡើងនៅខែកុម្ភ: ឆ្នាំ២០០៧ ក្រោមគោលបំណងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសភាសាជប៉ុន។សព្វថ្ងៃមានកន្លែងបង្រៀនភាសាជប៉ុនជាច្រើនដូចជាសាលាថែរក្សាស្នាមញញឹមកុមារ គ្រឹះស្ថានអប់រំវប្បធម៌ជប៉ុនអន្តរជាតិ សាលាតាគឹមិ សាលាហាតុហ្គោល សាលាហាយ៉ាកាវ៉ា សាលាមិស្ហឹមិ សកលវិទ្យាល័យមេគង្គកម្ពុជាអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ប្រឡងប្រជែង​សមត្ថភាព​ភាសា​ជប៉ុន​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

ជាងគំនូរខេត្តសៀមរាបមួយរូប ប្រើប្រាស់គំនូរឌីជីថល ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក

ជាងគំនូរខេត្តសៀមរាបមួយរូប ប្រើប្រាស់គំនូរឌីជីថល ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.