Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក ដើម្បីបំពេញបន្ថែមសមាសភាព សម្រាប់អាណត្តិទី៣ 

ដោយ Pothe Thun
27/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានការសហការគាំទ្រពីមន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលបាលខេត្តសៀមរាប បានរៀបចំបោះឆ្នោតជ្រើសតាំងប្រធានមួយរូប និងសមាជិក ១០រូបទៀត ដោយមានអ្នកចុះឈ្មោះបោះឆ្នោតជាង ៣០០នាក់ ជាសមាជិក សមាជិកា មកពីពាណិជ្ជករ អាជីវករក្នុងខេត្ត សម្រាប់បំពេញបន្ថែមសមាសភាព នៃអាណត្តិទី៣។ ក្រោយពីដំណើរការបោះឆ្នោតពេញមួយថ្ងៃ នៅថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣ ជាលទ្ធផលឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ត្រូវបានជាប់ឆ្នោត ជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យសម្រាប់បន្តដឹកនាំអាណត្តិទី៣នេះ។

ការបោះឆ្នោតនេះ និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តិទៅនៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម, លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយ វត្តមាន លោក/លោកស្រី ប្រតិភូក្រសួងពាណិជ្ជកម្ម និងសមាជិកសាមញ្ញ នៃសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យជាច្រើនផងដែរ។ នេះជាការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងបង្រ្គប់កូរ៉ុមចំនួន ១៥រូប ជាប្រធាន និងសមាជិក សម្រាប់អាណត្តិទី៣ លើកទី១ មានន័យថាសភាពាណិជ្ជកម្មខេត្ត ក្នុងមួយអាណត្តិមាន ៦ឆ្នាំ ក្នុងរយ:ពេល ៣ឆ្នាំត្រូវបោះឆ្នោតម្តងហៅថាបោះឆ្នោតពាក់កណ្តាលអាណត្តិ ដើម្បីជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំង។

ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច  មានប្រសាសន៍ថា៖ កន្លងមកសភាពាណិជ្ជកម្មកម្ពុជា សម្រេបាននូវសមិទ្ធផលជាច្រើន ដោយសារការយកចិត្តទុកដាក់គាំទ្រពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឯកឧត្តមសង្ឃឹមជឿជាក់ថាសភាពាណិជ្ជកម្មខេត្តសៀមរាប ឧត្តរមានជ័យ ក្នុង អាណត្តិថ្មី នៃការដឹកនាំរបស់ឧកញ៉ា ហ៊ុយភៀវ នឹងនាំយកនូវអ្វីដែលថ្មី និងផ្តល់ផលប្រយោជន៍ដល់ការប្រកបអាជីវកម្មជូនដល់សមាជិក សមាជិកា ក៏ដូចជាពាណិជ្ជករ និងសេវាករនៅក្នុងខេត្ត ដើម្បីឆ្លើយតបដល់ការគាំទ្រពីសំណាក់សមាជិក សមាជិកា។ ជាមួយគ្នានេះ សភាពាណិជ្ជខេត្ត ជួយលើកស្ទួយដល់សេដ្ឋកិច្ចក្នុងខេត្ត តាមរយ:ការកៀងគរអ្នកវិនិយោគមកបណ្តាក់ទុន ក៏ដូចជាដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បង្ហាញថា៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សម្រាប់អាណត្តិទី៣ នេះនឹងនៅបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការល្អជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ជាតំណាងវិស័យឯកជន ដែលការពារផលប្រយោជន៍ដល់បងប្អូនពាណិជ្ជករ សេវាករ អាជីវករ ក្នុងខេត្ត និងទាក់ទាញវិនិយោគិន ក្នុង និងក្រៅប្រទេស អោយមកវិនិយោគក្នុងខេត្តសៀមរាប សំដៅបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត អោយកាន់តែប្រសើរ។លោកបានជំរុញដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មខេត្តនេះបន្តសហការល្អជួយគ្នាទៅវិញទៅមក សំដៅឱ្យវិស័យពាណិជ្ជកម្មរបស់ខេត្តបន្តការរីកចម្រើនឡើងថែមទៀត។ ឯកឧត្តម គឹម មាសសុខសីហា បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹកប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត អង្គភាពមន្ទីរពាក់ព័ន្ឋ និងដៃគូពាណិជ្ជកម្មនានា ឲ្យសម្រេចបានជោគជ័យជាបន្តនូវការងារស្នូលរបស់ខ្លួន។ ឯកឧត្តម បន្តថា៖ កត្តាជោគជ័យនេះអាចសម្រេចទៅបានគឺដោយសារប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រី តាមរយ:នយោបាយឈ្នះ ឈ្នះ បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍រីកលូតលាស់លើគ្រប់វិស័យ។ ឯកឧត្តម ថា៖ សភាពាណិជ្ជកម្ម ជាវិស័យឯកជន ចូលរួមក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងអភិវឌ្ឍន៍ទីផ្សារការងារ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយទាក់ទាញវិនិយោគ បង្កើតការងារក្នុងស្រុក ជាពិសេសបង្កើនប្រាក់ចំណូលជូនប្រជាជន។

ឯកឧត្តម បានពិនិត្យឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងបានលើកទឹកចិត្ត ឲ្យបន្តសហការល្អជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងការទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេស អោយមកវិនិយោគក្នុងខេត្តសៀមរាប សំដៅបង្កើនសេដ្ឋកិច្ចក្នុងខេត្តអោយកាន់តែប្រសើរ ។ ឧកញ៉ា បណ្ឌិត ហ៊ុយភៀវ បានឲ្យដឹងថា៖ សភាពាណិជ្ជកម្មមណ្ឌលសៀមរាប -ឧត្តរមានជ័យ បង្កើតឡើង ក្នុងគោលដៅជួយដល់វិស័យឯកជន គ្របដណ្តប់លើវិស័យចំនួន៤ មាន ពាណិជ្ជកម្ម កសិកម្ម ឧស្សាហ៍កម្ម និងទេសចរណ៍។ ក្រោមការយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល ត្រូវបានបង្កើតជាមណ្ឌលសភាពាណិជ្ជកម្មតែមួយ តាមរយ:អនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១៕

 

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនអង្គរ លើកទី១២ វាស់ស្ទង់កម្រិត នៃការសិក្សាភាសាជប៉ុន 

កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនអង្គរ លើកទី១២ វាស់ស្ទង់កម្រិត នៃការសិក្សាភាសាជប៉ុន 

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.