Tag: អាជ្ញាធរជាតិអប្សរា

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការសង្រ្គោះតួប្រាង្គទី២២ របស់ប្រាសាទបាគង

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការសង្រ្គោះតួប្រាង្គទី២២ របស់ប្រាសាទបាគង

តួប្រាង្គទី២២ របស់ប្រាសាទបាគង ត្រូវបានក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងគ្រឹះប្រាសាទដែលបានសាងឡើងពីឥដ្ឋនៅផ្នែកខាងជើងមួយនេះ បន្ទាប់ពីមានសភាពទ្រុឌទ្រោម និងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល ឱ្យដឹងថា ស្ថានភាពនៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងនេះ កំពុងប្រឈមនិងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។ ប្រាង្គទី២២ មានបញ្ហាប្រឈមខ្ពស់ ...

អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនរួមគ្នាដាំកូនឈើនិងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក 

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនធានារ៉ាប់រងមែនូឡាយ បានសហការគ្នាដាំកូនឈើចម្រុះជិតមួយពាន់ដើម និងដាំស្មៅ ១,០០០ម៉ែត្រការ៉េ នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ជាពិសេសលើកកម្ពស់សោភ័ណ្ឌភាពទេសភាពវប្បធម៌អង្គរ។ យុទ្ធនាការដាំស្មៅ និងដើមឈើនេះ ធ្វើងឡើង នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៣នេះ ស្ថិតនៅអតីតលំនៅឋានប្រជាពលរដ្ឋស្ម័គ្រចិត្ដទៅរស់នៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងភូមិអភិវឌ្ឍន៍ថ្មីពាក់ស្នែង ស្រុកអង្គរធំ។ ឯកឧត្ដម ឡុង កុសល ...

អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

ឯកឧត្តម ឡុង កុសល អ្នកនាំពាក្យនិងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ៖ អាជ្ញាធរជាតិអប្សរាគាំទ្រនិងស្វាគមន៍ជានិច្ច ទាំងវិស័យរដ្ឋ វិស័យឯកជន និង គ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ដែលមានបំណងចង់ដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ ព្រោះការដាំកូនឈើបង្ហាញនូវឆន្ទៈរួមចំណេកយ៉ាងសំខាន់ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ ហើយគ្រប់ជាតិសាសន៍មានតួនាទីនិងភារកិច្ចការពារនិងថែរក្សាសម្បត្តិមរតកវប្បធម៌របស់ជាតិសាសន៍ខ្លួន និយាយជារួមនិងនិយាយដោយឡែក ក្នុងនាមយើងជាកូនខ្មែរមានឈាមជ័រពីបុព្វបុរសកសាងអង្គរក៏ត្រូវមានចំណែកចូលរួមថែរក្សា ការពារនិងអភិរក្សសម្បត្តិវប្បធម៌របស់យើងដែរ។ ឯកឧត្តម ឡុង កុសល ...

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។ បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងនៅថ្ងៃទី០១ ខែសីហានេះថា ការជួសជុលនេះ ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ ហើយក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ ...

អាជ្ញាធរជាតិអប្សរា គ្រោងស្ដារស្រះទឹកចំនួន២នៅទិសខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន

អាជ្ញាធរជាតិអប្សរា គ្រោងស្ដារស្រះទឹកចំនួន២នៅទិសខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន

ស្រះទឹកចំនួន២ នៅផ្នែកខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន ត្រូវបានអាជ្ញាធរជាតិអប្សរា គ្រោងធ្វើការជីកស្តារឡើងវិញ ដើម្បីឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូល។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា ដើម្បីស្តារស្រះទឹកទាំងពីរនេះ មន្ត្រីជំនាញ ត្រូវធ្វើការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញជាមុន ក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ លោកស្រីលើកឡើងថា គ្រោងការស្តារស្រះទឹកនេះ ...

អាជ្ញាធរជាតិអប្សរា បន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ 

អាជ្ញាធរជាតិអប្សរា បន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ 

ក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង ២៤ម៉ែត្រ ស្ថិតនៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលធ្លាក់បាក់ជាច្រើនកំណាត់ រយ:ពេលជាយូរមកហើយនោះឱ្យប្រសើរឡើងវិញ។ កិច្ចការងារជួសជុលនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។ ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានអោយដឹងកាលពីម្សិលមិញថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគ ...

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនានៅក្រុងអង្គរធំ

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនានៅក្រុងអង្គរធំ

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ ខណៈដែលភ្ញៀវទេសចរកំពុងកើនឡើង។ បើតាមកញ្ញា ឡាយ ស្រីពេញ បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាក្រុមការងាររៀបចំវង់ទស្សនា បានឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដាថា នេះជាខ្សែទស្សនាទី៣ ក្នុងក្រុងអង្គរធំ ដែលចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ។ ខ្សែទស្សនានេះបានភ្ជាប់ពីប្រាសាទបាយ័ន្ត ...

អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

អាជ្ញាធរជាតិអប្សរា បានរៀបចំទិសដៅសទស្សនានៅប្រាសាទតាកែវ ដើម្បីឱ្យការចរាចររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ ភ្ញៀវទេសចរទទួលបានបទពិសោធន៍ល្អៗ និងទស្សនីយភាពគ្រប់ជ្រុងជ្រោយ និងបញ្ចៀសរាល់ការកកស្ទះជូនភ្ញៀវទេសចរពេលចូលទស្សនាប្រាសាទតាកែវ។ កញ្ញា ចំរើន វិនា មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា ក្រុមការងារបានរៀបចំទិសដៅវង់ទស្សនានៅប្រាសាទតាកែវ ដោយកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពជុំវិញប្រាសាទ ដូចជា ការកាត់លះមែកឈើខ្លះៗរៀបចំជាផ្លូវថ្មើរជើងជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស ...

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំស្តីពី ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបម្រែបម្រួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំស្តីពី ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបម្រែបម្រួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយស្តីពីការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបំរែបំរួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ ដោយកិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការចូលរួមចំណែកផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង ការពិភាក្សារួមគ្នាអំពី ការបំរែបំរួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ជាមួយនឹងបេតិកភណ្ឌ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ...

ក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម

ក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម

ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែក និងព្យាបាលដើម និងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានលើកឡើងថា ដើមស្ពង់ចំណាស់ដែលក្រុមការងារលោកកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម ...

Page 3 of 31 1 2 3 4 31

Recommended

សូម Like និង Follow ពួកយើង