Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

ដោយ Pothe Thun
03/08/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ឡុង កុសល អ្នកនាំពាក្យនិងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ៖ អាជ្ញាធរជាតិអប្សរាគាំទ្រនិងស្វាគមន៍ជានិច្ច ទាំងវិស័យរដ្ឋ វិស័យឯកជន និង គ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ដែលមានបំណងចង់ដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ ព្រោះការដាំកូនឈើបង្ហាញនូវឆន្ទៈរួមចំណេកយ៉ាងសំខាន់ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ ហើយគ្រប់ជាតិសាសន៍មានតួនាទីនិងភារកិច្ចការពារនិងថែរក្សាសម្បត្តិមរតកវប្បធម៌របស់ជាតិសាសន៍ខ្លួន និយាយជារួមនិងនិយាយដោយឡែក ក្នុងនាមយើងជាកូនខ្មែរមានឈាមជ័រពីបុព្វបុរសកសាងអង្គរក៏ត្រូវមានចំណែកចូលរួមថែរក្សា ការពារនិងអភិរក្សសម្បត្តិវប្បធម៌របស់យើងដែរ។

ឯកឧត្តម ឡុង កុសល មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងមេនញូឡាយចំនួនប្រមាណជា៥០នាក់ ដាំកូនឈើនៅតំបន់អង្គរ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ ។
ឯកឧត្តម បន្តថា ក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្តមសូមគាំទ្រយ៉ាងពេញទំហឹងដើម្បីផ្តល់កូនឈើដោយឥតគិតថ្លៃ ជូនទៅដល់សាធារណៈជនទូទៅសម្រាប់យកទៅដាំក្នុងតំបន់អង្គរ ឬដាំក្នុងសាធារណៈ ខណៈដែលក្នុងមួយឆ្នាំៗមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាបានបណ្តុះកូនឈើរាប់សិបម៉ឺនដើម ដោយគិតពីឆ្នាំ២០០៤មកដល់បច្ចុប្បន្ននេះ បានដាំកូនឈើចំនួនជាង២លានដើម ក្នុងរមណីយដ្ឋានតំបន់អង្គរ និងរាប់ម៉ឺនដើមផ្សេងទៀត បានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋនិងឯកជន យកទៅដាំតាមអង្គភាព ស្ថាប័ន និងទីសាធារណៈរបស់ពួកគាត់។

ឯកឧត្តម ឡុង កុសល បន្ថែមថា៖ការដាំដើមឈើនិងស្មៅនៅពេលនេះ ជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ ដែលការដាំនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបំពេញចន្លោះព្រៃឈើនៅតាមដងផ្លូវ និងចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ និងក្នុងបំណងដាំស្តារឡើងវិញនូវព្រៃឈើរិចរិល និងកែលម្អដីទំនេរដែលប្រជាពលរដ្ឋស្ម័គ្រចិត្ដចាកចេញទៅរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងនៃខេត្តសៀមរាប ហើយបានប្រគល់ជូនរដ្ឋវិញឱ្យក្លាយជាតំបន់បៃតងស្រស់ មានដើមឈើ និងវាលស្មៅ សម្រាប់ជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជនន៍ដល់មនុស្សជាតិទាំងមូល រួមគ្នាថែរក្សាទេសភាពវប្បធម៌ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ដាំ​កូន​ឈើសម្បត្តិមរតកវប្បធម៌អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារបច្ចេកទេសនិងអភិរក្ស កំពុងប្រឹងប្រែងជួយខ្លោងទ្វារខាងជើងនៅរួតទី២ ប្រាសាទមេបុណ្យខាងកើត

ក្រុមការងារបច្ចេកទេសនិងអភិរក្ស កំពុងប្រឹងប្រែងជួយខ្លោងទ្វារខាងជើងនៅរួតទី២ ប្រាសាទមេបុណ្យខាងកើត

អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនរួមគ្នាដាំកូនឈើនិងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក 

ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវាយតម្លៃពីស្ថានភាពផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកក្រឡាញ់ និងស្រុកអង្គរជុំ !

ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវាយតម្លៃពីស្ថានភាពផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកក្រឡាញ់ និងស្រុកអង្គរជុំ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.