Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមការងារបច្ចេកទេសនិងអភិរក្ស កំពុងប្រឹងប្រែងជួយខ្លោងទ្វារខាងជើងនៅរួតទី២ ប្រាសាទមេបុណ្យខាងកើត

ដោយ Pothe Thun
03/08/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមការងារបច្ចេកទេសនិងអភិរក្ស កំពុងប្រឹងប្រែងជួយខ្លោងទ្វារខាងជើងនៅរួតទី២ ប្រាសាទមេបុណ្យខាងកើត
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីបានឆ្លងយោបល់ពីគណៈកម្មការអាយស៊ីស៊ី-អង្គររួចមក ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមារញឹកជួសជុលខ្លោងទ្វារខាងជើងនៅរួតទី២ នៃប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។

លោក សូរ ប៉ោត ជាបុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឲ្យដឹងនៅថ្ងៃទី០២ ខែសីហានេះថា ដោយសារកត្តាអាយុកាលធ្វើឱ្យរចនាសម្ពន្ធឥដ្ឋផ្នែកខ្លះនៃខ្លោងទ្វារខាងជើងនៅរួតទី២ នៃប្រាសាទមេបុណ្យខាងកើត ប្រឈមនឹងបញ្ហាជ្រុះធ្លាក់ និងដួលរលំ។ ដោយមើលឃើញនូវស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរា បានទល់ទ្រជញ្ជាំងឥដ្ឋដែលនៅសេសសល់សងខាង ដើម្បីទប់លំនឹងនៃតួខ្លោងទ្វារទាំងមូល ដែលកំពុងតែមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនឹងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះស្នាមឥដ្ឋប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារទឹកកុំឱ្យជ្រាបចូលបន្តទៀត។

លោកបានឲ្យដឹងទៀតថា កត្តាដែលធ្វើឱ្យខ្លោងទ្វារនេះខូចខាតខ្លាំង គឺដោយសារទឹកភ្លៀងជ្រាបចូល។ បញ្ហាសំណើមក៏ធ្វើឱ្យជញ្ជាំងពុកផុយខ្លាំង និងរុក្ខជាតិដែលដុះនៅពីលើក៏ធ្វើឱ្យគ្រឹះស្រុតបណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ ក្នុងពេលដែលខ្លោងទ្វារខាងកើតរបស់ប្រាសាទមេបុណ្យខាងកើតកំពុងមានហានិភ័យនៃតួប៉មនេះ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានសម្រង់ប្លង់ កំណត់សម្គាល់ទីតាំងដែលមានហានិភ័យ និងពង្រឹងគ្រឹះ គ្រឹបខ្សែកាប ធ្វើរន្ទាខាងក្នុងដើម្បីជួយអបលំនឹង។ មកដល់ពេលនេះ ការសង្គ្រោះពង្រឹងខ្លោងទ្វារខាងជើងរបស់ប្រាសាទមេបុណ្យខាងកើតសម្រេចបាន ៥០ភាគរយហើយ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ប្រាសាទមេបុណ្យខាងកើត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនរួមគ្នាដាំកូនឈើនិងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក 

ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវាយតម្លៃពីស្ថានភាពផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកក្រឡាញ់ និងស្រុកអង្គរជុំ !

ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវាយតម្លៃពីស្ថានភាពផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកក្រឡាញ់ និងស្រុកអង្គរជុំ !

អត្តពលិកជាតិ និងអន្តរជាតិជាង ២,៥០០នាក់ មកពី៤៥ប្រទេស ចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ ក្នុងតំបន់រមណីយដ្ឋានអង្គរ !

អត្តពលិកជាតិ និងអន្តរជាតិជាង ២,៥០០នាក់ មកពី៤៥ប្រទេស ចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ ក្នុងតំបន់រមណីយដ្ឋានអង្គរ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.