Tag: អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្សពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣

អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្សពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣

ក្រុមអ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បន្តគម្រោងជួសជុលថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ ក្នុងគោលបំណងពង្រឹងរចនាសម្ពន្ធ ដែលខូចខាត។ រុះរើថ្មដែលពុំមានសុវត្ថិភាពដោយផ្នែកៗដើម្បីរៀបបញ្ចូលកន្លែងដើមឱ្យមានសុវត្ថិភាពឡើងវិញ លើកតម្លៃ ថែរក្សា និងការពារស្នាដៃសំណង់ស្ថាបត្យកម្មខ្មែរឱ្យបានគង់វង្សយូរអង្វែង។ ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវលើការដ្ឋានជួសជុលរួតបាកាណ លោក ឃាម មុនី ឱ្យដឹងថា គម្រោងជួសជុលនៅរួតបាកាណនៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ នៅជ្រុងអាគ្នេយ៍ត្រូវបានបែងចែកជា៦ផ្នែក ដោយចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ...

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យចំនួន២ ដើម្បីស្វែងរកសញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យចំនួន២ ដើម្បីស្វែងរកសញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ

ក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី បានធ្វើការស្ទង់មើលនៅតាមបណ្តាទីតាំងនានា ដើម្បីកំណត់អត្តសញ្ញាណឡស្លដែកនៅក្នុងសម័យអង្គរ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា ក្នុងការរុករក ក្រុមការងារ បានប្រើឧបករណ៍ស្កេន នៅទីតាំងមួយដែលគេហៅឈ្មោះថា ...

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»ដល់មន្រ្តី-បុគ្គលិក និងកម្មកររបស់ខ្លួន

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»ដល់មន្រ្តី-បុគ្គលិក និងកម្មកររបស់ខ្លួន

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» ក្នុងរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើជំនាញស្រាវជ្រាវបុរាណវិទ្យាដល់មន្រ្តី-បុគ្គលិក និងកម្មករ ចំនួន៣៧នាក់ ឱ្យមានជំនាញលើការស្រាវជ្រាវវិធីសាស្រ្តក្នុងការរៀបចំទុកដាក់ភស្តុតាងបានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើមាតិកាសំខាន់ៗដូចជា ទី១.សារសំខាន់បុរាណវិទ្យាចំពោះការស្វែងយល់ពីប្រវត្តិសាស្រ្ត ទី២.វិធីមើលស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៣៖ សារសំខាន់ស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៤.ចុះសិក្សាផ្ទាល់នៅការដ្ឋានកំណាយសំខាន់ៗនៅក្នុងតំបន់អង្គរ ...

អាជ្ញាធរជាតិអប្សរានិងប្រទេសនូវែលហ្សឺឡង់ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៃគំរោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចីរភាព

អាជ្ញាធរជាតិអប្សរានិងប្រទេសនូវែលហ្សឺឡង់ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៃគំរោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចីរភាព

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និង ឯកឧត្ដម Jonathan KINGS ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលហ្សឺឡង់ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដែលហៅកាត់ថា MOU លើគំរោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចីរភាព ដើម្បីភាពធន់និងការប្រែប្រួលអាកាសធាតុ ...

អាជ្ញាធរជាតិអប្សរាររៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ

អាជ្ញាធរជាតិអប្សរាររៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រង ប្រាសាទ ទៅដល់ថ្នាក់ដឹកនាំតាមប្រាសាទនានាសម្រាប់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ សរុបប្រមាណ៧០នាក់។​ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានណែនាំដល់ក្រុមការងារគោលដៅទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងគោរពតាមក្រមវិន័យការងាររបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។ ឯកឧត្តមបន្ថែមថា ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់នៅតាមគោលដៅប្រាសាទ សុទ្ធសឹង​មានចំណែក ...

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ឱ្យកាន់តែប្រសើរឡើង

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ឱ្យកាន់តែប្រសើរឡើង

អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងជួសជុល កែលំអ ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើន ដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំនឹង ព្រមទាំងខ្លោងទ្វារនេះទាំងមូល អាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត។ លោក អេស្វា (PVNCM ESWAR) ប្រធានក្រុមនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា បានឲ្យដឹងនៅថ្ងៃទី២៤ ខែឧសភានេះថា ការជួសជុលនេះមានរយៈ ១ឆ្នាំ ដែលចាប់ដំណើរការតាំងពីដើមខែមករា ...

អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើកៅអីឈើនៅតាមម្លប់ដើមឈើនានា ក្បែរៗប្រាសាទបុរាណសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានអង្គុយសម្រាកក្នុងពេលដើរទស្សនានឿយហត់ គឺជាការយកចិត្តទុកដាក់ថ្មីមួយបន្ថែមទៀតរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក្រៅតែពីការងារស្តារហេដ្ឋារចនាសម្ពន្ធ ការរៀបចំសណ្តាប់ធ្នាប់ ការរៀបចំសួន ដាំកូនឈើ សម្អាតបរិស្ថាន ថែទាំអភិរក្សប្រាសាទ និងការងារថែទាំបរិស្ថានក្នុងឧទ្យានអង្គរជាប្រចាំ។ លោក សេក វីដា មន្រ្តីបច្ចេកទេសក្រុមការងារត្រួតពិនិត្យបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា ...

សិស្សសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

សិស្សសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក គីស៊ីណូ សាតូរុ (KISHINO SATORU) ប្រធានការិយាល័យទំនាក់ទំនងក្រៅប្រទេស នៃស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ...

អាជ្ញាធរជាតិអប្សរា ចុះអនុស្សណៈជាមួយក្រុមហ៊ុនឯកជនមួយ ផ្ដោតលើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងសំណល់ និងលើកកម្ពស់សោភណ្ឌភាពបៃតងនៃតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា ចុះអនុស្សណៈជាមួយក្រុមហ៊ុនឯកជនមួយ ផ្ដោតលើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងសំណល់ និងលើកកម្ពស់សោភណ្ឌភាពបៃតងនៃតំបន់រមណីយដ្ឋានអង្គរ

នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងបរិវេណប្រាសាទព្រហ្មកិល នៃតំបន់រមណិយដ្ឋានអង្គរ មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន AJE ដែលផ្ដោតទៅលើកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន២ គឺ ការគ្រប់គ្រងកាកសំណល់ និងធ្វើឲ្យមានភាពបៃតង នៅក្នុងរមណីដ្ឋានអង្គរ។ លោក ហ្វាបបៀន ម៉ូស្កេរ៉ា (Fabian Mosquera) នាយកគ្រប់គ្រងប្រចាំតំបន់ ...

អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

តាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះបានបង្កការរំខានដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ ...

Page 4 of 31 1 3 4 5 31

Recommended

សូម Like និង Follow ពួកយើង