ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គររួមគ្នាធ្វើពិធីឡើងមាឃឬពិធីបុណ្យឡើងអ្នកតារាជ្យ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន នៅបរិវេណប្រាសាទអង្គរវត្ត
នៅថ្ងៃ៣កើត ខែមាឃ ត្រូវថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង និងទាំងប្រុសទាំងស្រី ដែលកំពុងរស់នៅជុំវិញប្រាសាទអង្គរវត្ត បានមូលមតិរួមគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីឡើងមាឃ ឬពិធីបុណ្យឡើងអ្នកតារាជ្យ នៅបរិវេណប្រាសាទអង្គរវត្ត តាមទំនៀមទម្លាប់តាំងតែពីបុរមបុរាណមក ដែលប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ តែងតែគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនផង និង ដើម្បីបង្ហាញពីការសាមគ្គីគ្នា និងស្រឡាញ់វប្បធម៌ជាតិផង បើទោះបីជាបច្ចុប្បន្ននេះ ...