ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

សាលា​ជាច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវបាន​បិទ ដោយសារ​ឥទ្ធិពល​ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​

ប្រទេស​ឥណ្ឌូណេស៊ី​បាន​បិទ​សាលារៀន​ជាច្រើន​ដោយសារ​គុណភាព​ខ្យល់អាកាស​កាន់តែ​អាក្រក់​ដែល​បង្កឡើង​ដោយ​ផ្សែង​កាន់តែខ្លាំង​ពី​ភ្លើង​ឆេះ​ព្រៃ​។​ ​ទីភ្នាក់ងារ​អាកាសធាតុ​ឥណ្ឌូណេស៊ី​បាន​និយាយថា ចំនួន​ចំណុចក្តៅ​នៅ​ផ្នែក​ខ្លះ​នៃ​កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ Borneo បាន​កើនឡើង បើទោះបី​ជាមាន​ភ្លៀង​ធ្លាក់​ក៏ដោយ ហើយ​គេ​បាន​ព្រមាន​ដល់​ប្រជាជន​ឥណ្ឌូណេស៊ី​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​ផ្សែង​អ័ព្ទ​។​ ​ភ្នាក់ងារ​នេះ​បាន​និយាយថា ចំណុចក្តៅ​សរុប​មាន​ចំនួន ១.៥៤៧​ចំណុច ដែល​បង្ហាញ​អំពី​អគ្គិភ័យ ឬ​ហានិភ័យ​ខ្ពស់​នៃ​អគ្គិភ័យ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខេត្ត​ចំនួន ៦ ដោយ​គេ​បាន​និយាយ​បន្ថែមថា ផ្សែង​ចេញពី​តំបន់​ទាំងនោះ​អាច​ប៉ះពាល់​ដល់​ខេត្ត​ជាច្រើន​ផ្សេងទៀត​អាស្រ័យ​លើ​ទិសដៅ​ខ្យល់​បក់​។​ ​សូមបញ្ជាក់ថា អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ពង្រាយ​បុគ្គលិក​រាប់ពាន់នាក់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អគ្គិភ័យ​នេះ...

ព័ត៌មានលំអិត

ទោះបី​ត្រូវ​រង​សម្ពាធ​ពី​អាមេរិក​ធ្ងន់ធ្ងរ​ក៏ Huawei អះអាងថា «​ការលក់​នៅតែ​កើនឡើង​ដដែល​»

(​ប៉េកាំង​)៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei បានឱ្យដឹង​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ថា កំណើន​នៃ​ការលក់​របស់ខ្លួន​បាន​ងើប​ឡើងវិញ​ជាថ្មី ដែល​នេះ​គឺ​បង្ហាញ​ពី​ជ័យជម្នះ​លើ​វិធានការ​ខ្ទប់​ដង្ហើម​ពាណិជ្ជកម្ម Huawei នៅ​ទូទាំង​ពិភពលោក ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន New York Times នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​...

ព័ត៌មានលំអិត

ចិន​ជំទាស់​ដាច់ខាត​ទៅនឹង​សេចក្តីព្រាងច្បាប់ នៃ​សភា​អាមេរិក លើ​បញ្ហា​ទីក្រុង​ហុងកុង ដែលជា​កិច្ចការ​ផ្ទៃក្នុង​ចិន​

​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​ពុធ​នេះ បានបញ្ជាក់​សារជាថ្មី​ឡើងវិញ​ថា ទីក្រុង​ប៉េកាំង​ជំទាស់​ជាដាច់ខាត​ចំពោះ​វិធានការ​ទាំងឡាយណា ដែល​ត្រូវ​បានអនុម័ត​ដោយ​សភាតំណាងរាស្ត្រ​អាមេរិក ពាក់ព័ន្ធ​នឹង​បាតុកម្ម​នៅក្នុង​ទីក្រុង​ហុងកុង ហើយ​ចិន​អំពាវនាវ​ឱ្យ​សមាជិកសភា​អាមេរិក បញ្ឈប់​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែតុលា ឆ្នាំ​២០១៩​។​ ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ហ្គែ​ង ហ្ស័​ង (Geng Shuang)...

ព័ត៌មានលំអិត

តួ​ក​គី​មាន​គ្រាប់បែកនុយក្លេអ៊ែរ​អាមេរិក «៥០​គ្រាប់​» នៅក្នុង​ដៃ​, ពេលនេះ​អាមេរិក​កំពុង​រក​វិធី​យកទៅ​វិញ​

​ក្រុមមន្ត្រី​អាមេរិក​កំពុង​វាយតម្លៃ​លើ​គម្រោង ដើម្បី​យកចេញ​វិញ​នូវ​អាវុធ​នុយក្លេអ៊ែរ​ប្រមាណ ៥០​គ្រាប់ ដែល​ត្រូវបាន​រក្សាទុក​នៅក្នុង​មូលដ្ឋាន​ទ័ពអាកាស អ៊ី​ន​ស៊ឺ​លី​ក (Incirlik) របស់​តួ​ក​គី​អស់​រយៈពេល​ជា​យូរណាស់​មកហើយ ចំពោះមុខ​ការធ្វើ​ប្រតិបត្តិការ យោធា​របស់​តួ​ក​គី​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន New York Time នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែតុលា ឆ្នាំ​២០១៩​។​ ​បើតាម​មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នា​ក់ គ្រាប់បែកនុយក្លេអ៊ែរ​ទាំ​ង​នោះ គឺ​ប្រៀបដូចជា​ចំណាប់ខ្មាំង​របស់​ប្រធានាធិបតី​តួ​ក​គី...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម​លើ​តួ​ក​គី ជុំវិញ​ការធ្វើ​ប្រតិបត្តិការ​យោធា នៅ​ស៊ី​រី​

​សហរដ្ឋអាមេរិក បានសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​លើ​ក្រសួង​ចំនួន​ពីរ និង​មន្ត្រីជាន់ខ្ពស់​តួ​ក​គី​ចំនួន ៣​រូប ដើម្បី​បង្ខំ​ឱ្យ​ទីក្រុង​អង់កា​រ៉ា បញ្ឈប់​ជាបន្ទាន់​ប្រតិបត្តិការ​យោធា​បោសសម្អាត​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ នៅឯ​តំបន់​ភាគ​ខាងជើង នៃ​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence ដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា ឆ្នាំ​២០១៩​។​ ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ...

ព័ត៌មានលំអិត

ចំនួន​ប្រជាជន​ជប៉ុន​ស្លាប់​កើន​ដល់​៦៧​នាក់ ក្រោយ​ព្យុះ​ទី​ហ្វុ​ង​កំណាច Hagibis វាយប្រហារ​

​អាជ្ញាធរ​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​នេះ​បានឱ្យដឹងថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង ហា​ហ្គី​ប៊ី​ស (Hagibis) បាន​កើន​ឡើងដល់ ៦៧​នាក់​ហើយ ខណៈ​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​កំពុង​រំខាន​ដល់​ប្រតិបត្តិការ ដែល​បាននិងកំពុង​ប្រព្រឹត្តទៅ​ទាំងថ្ងៃទាំងយប់​ទាំង​ថ្ងៃ ក្នុងការ​ជួយសង្គ្រោះ និង​ស្វែងរក​អ្នក​បាត់​ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា ឆ្នាំ​២០១៩​។​ ​ព្យុះ​ទី​ហ្វុ​ង​ហា​ហ្គី​ប៊ី​ស (Hagibis) បាន​វាយប្រហារ​លើ​ប្រទេស​ជប៉ុន កាលពី​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ...

ព័ត៌មានលំអិត

​ក្រុមហ៊ុន​នានា សូម​ស្វាគមន៍ចំពោះ​ការបញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន​

​ក្រុមហ៊ុន​នានា បាន​ស្វាគមន៍​ពាណិជ្ជកម្ម​អាមេរិក​- ចិន ជា​ជំហាន​ឆ្ពោះទៅរក​ការជាប់គាំង នៅក្នុង​សង្គ្រាម​ពន្ធ អស់​រយៈពេល​១៥​ខែ ខណៈ​ការ​វឌ្ឍនភាព​តិចតួច ឆ្ពោះទៅរក​ការដោះស្រាយ ជម្លោះ​សំខាន់ៗ រួមទាំង​បច្ចេកវិទ្យា ដែល​គំរាមកំហែង ដល់​កំណើន​សេដ្ឋកិច្ចពិភពលោក យោងតាម​ការចេញផ្សាយ ពី​គេហទំព័រ​ជប៉ុន​ធូ​ដេ​។​ ​ប្រធានាធិបតី Donald Trump បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន នឹង​ផ្អាក​ពន្ធគយ...

ព័ត៌មានលំអិត

បាក់​ស្ពាន​អាកាស​នៅ​ខេត្ត​ជាំ​ង​ស៊ូ នាំ​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​-​របួស​

​មនុស្ស​០៣​នាក់​បាន​ស្លាប់ និង 0២​នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ហេតុការណ៍​បាក់​ស្ពាន​កាត់​ផ្លូវ highway មួយកន្លែង​កាលពី​ថ្ង​ស​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ក្នុង​ខេត្ត ជាំ​ង​ស៊ូ (Jiangsu) ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ចិន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែតុលា ឆ្នាំ​២០១៩​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ​បាន​ឱ្យដឹងទៀតថា ស្ពាន​ខាងលើ​ដែល​ស្ថិតនៅក្នុង​ទីក្រុង វូ​ស៊ី (Wuxi) នៃ​ខេត្ត Jiangsu បាន​បាក់​សង្កត់​រថយន្ដ​បី​គ្រឿង​ដោយ​ផ្ដាច់ជីវិត​មនុស្ស...

ព័ត៌មានលំអិត

តួ​ក​គី​ផ្តាច់ជីវិត​ក្រុម​ឃើ​ដ​ជាង​២០០​នាក់​, អាមេរិក​ប្តេជ្ញា​បញ្ឈប់​ទង្វើ​តួ​ក​គី​ឲ្យ​បាន​!

​មន្ត្រីជាន់ខ្ពស់​មួយរូប នៃ​ក្រសួងការបរទេស​អាមេរិក​បាន​ឲ្យ​ដឹងថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា​រវាង​យោធា​តួ​ក​គី និង​កងកម្លាំង​ឃើ​ដ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ខណៈ​បណ្តា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា ក៏​កំពុង​ស្វះស្វែង​ផងដែរ​ក្នុង​រឿងនេះ​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ថ្ងៃ​សុក្រ ទី​១១ ខែតុលា ឆ្នាំ​២០១៩​។​ ​មន្ត្រី​ខាងលើ​បាន​និយាយ​ដូច្នេះ​ថា «​សម្រាប់​គោលជំហរ​របស់​យើង ទង្វើ​ដែល​តួ​ក​គី​កំពុង​បង្កឡើង គឺជា​កំហុស​មួយ ហើយ​យើង​នឹង​ខិតខំ​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​បញ្ឈប់​រឿងនេះ​»​។ ក្នុងករណី​ដែល​ប្រតិបត្តិការ​យោធា​តួ​ក​គី​នៅ​ភាគ​ខាងជើង​ស៊ី​រី...

ព័ត៌មានលំអិត

លោក ដូ​ណា​ល់ ត្រាំ ថ្កោលទោស​ខ្លាំងៗ​លើ​សង្គ្រាម​បង្ហួរ​ឈាម ដែល​អាមេរិក​បង្កឡើង​នៅ​អ៊ីរ៉ាក់ និង​ប្រទេស​មួយចំនួនទៀត​…

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការធ្វើ​សង្គ្រាម​របស់​សហ​រដ្ឋ​អាមេរិក រាប់​ទសវត្សរ៍​មកនេះ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដោយ​លោក​ផ្ទាល់​ចាត់ទុកថា វា​ជាការ​សម្រេចចិត្ត​ដ៏​អាក្រក់​បំផុត​នៃ​ប្រវត្តិសាស្ត្រ​អាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន RT នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែតុលា ឆ្នាំ​២០១៩​។​ ​នៅក្នុង​សារ​មួយ​បង្ហោះ​លើ Twitter នៅ​សប្ដាហ៍​នេះ​លោក...

ព័ត៌មានលំអិត
Page 51 of 64 1 50 51 52 64

Recommended

សូម Like និង Follow ពួកយើង