ចិនរកឃើញករណីនាំចូលជំងឺ COVID-19 កើនឡើងបន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញ
ទោះបីជាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសចិនកាន់តែធូរស្បើយខ្លាំង និងថ្ងៃខ្លះគ្មានអ្នកឆ្លង ឬស្លាប់ថ្មី ដោយសារតែជំងឺ COVID-19 សូម្បីតែមួយករណីក៏ដោយ ប៉ុន្តែករណីនាំចូលជំងឺនេះពីក្រៅប្រទេសវិញ ហាក់កំពុងកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។ នៅក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៦៣ករណីថ្មីទៀត ...