លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ
បន្ទាប់ពីបានស្តាប់សារគន្លឹះរបស់ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ ឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ ការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការលើកស្ទួយចំណងទាក់ទងទ្វេភាគីអោយកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែងរបស់ប្រជាជាតិទាំងពីរកម្ពុជា-ចិន លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងបន្ថែម ...