Sunday, April 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សហគមន៍​បឹង​ឈូកក្នុងស្រុក​បន្ទាយស្រី ជួយ​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ និង​ជា​តំបន់​អភិរក្ស​ជីវៈចម្រុះ​ដ៏​សំបូរបែប​

ដោយ Pothe Thun
27/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
https://www.facebook.com/tvsiemreap/videos/473921340128591/?v=473921340128591
92
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ខេត្តសៀមរាប មាន​សក្ដានុពល​យ៉ាងខ្លាំង ក្នុងការ​ច្នៃប្រឌិត​ធនធានធម្មជាតិ​ជា​តំបន់​ទេសចរណ៍ និង​ផ្ដល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ផ្ទាល់​ក្នុង​មូលដ្ឋាន តួយ៉ាង​សហគមន៍​បឹង​ឈូក ក្នុងស្រុក​បន្ទាយស្រី បាន​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ ពី​វិស័យ​ទេសចរណ៍​។​

​សហគមន៍​បឹង​ឈូក ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​សហគមន៍​ទេសចរណ៍​មូលដ្ឋាន បង្កើន​ប្រាក់ចំណូល និង​ការងារ​ដល់​ប្រជាជន តាមរយៈ​វិស័យ​ទេសចរណ៍ លើសពីនោះ​វា​ក៏​ជា​កន្លែង​អភិរក្ស​ជីវៈចម្រុះ​ដ៏​សំបូរបែប រួម​និង​សត្វ​ស្លាប​រាប់រយ​ប្រភេទ​ផងដែរ នេះ​បើតាម​ការ​លើ​ឡើង​របស់​ប្រធាន​សហគមន៍ លោក ភួង សា​វ៉ុ​ន​។​

​សហគមន៍​បឹង​ឈូក មាន​ប្រភពទឹក​ពី​តំបន់​ក្បាលស្ពាន ក្នុងស្រុក​បន្ទាយស្រី លាតសន្ធឹង​នៅ​ចន្លោះ​ភូមិ​ចំនួន​បី គឺ​ភូមិ​កោះ​ជ្រុំ ភូមិ​អូរ​ម្នាស់ និង​ភូមិ​ទួល​ក្រឡាញ់ នៃ​ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​លោក ភួង សា​វ៉ុ​ន បាន​ឲ្យ​ដឹងថា សហគមន៍​នេះ បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នារ​សណ្តាយ ។ លោក​ថា រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​បានកំណត់​ផ្ទៃដី​បឹង​មួយ​នេះ​ថា មាន​ទំហំ​ប៉ុនណា​នៅឡើយ​ទេ ប៉ុន្តែ​ដោយមាន​ការគាំទ្រ​បន្ថែម​ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​នោះ ក្រុមការងារ​សហគម​ន៍ បានធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​របស់​ធន​ធាន​ធម្មជាតិ ការការពារ​ធនធាន​ធម្មជាតិ ដល់​ប្រជាពលរដ្ឋ ដោយ​សុំ​ឲ្យ​ពួកគាត់​បញ្ឈប់​សកម្មភាព​កាប់​បំពាន​ព្រៃកោងកាង ការនេសាទ​ខុសច្បាប់ និង​ការដាក់​អន្ទាក់​សត្វ​ស្លាប​ទឹកជា​ដើម​។​

​លោក ភឿន នី​ន ជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ និង​ជា​សមាជិក​សហគមន៍​ម្នាក់​ក្នុង​សហគមន៍​នេះ បាន​បង្ហាញថា​ពីមុន​មុខរបរ​នេសាទ​របស់លោក​មិនសូវ​បាន​ផល​ប៉ុន្មាន​ទេ ប៉ុន្តែ​ចាប់​តាំង ពី​មានការ​បង្កើត​សហគមន៍​បឹង​ឈូក​នេះ​មក ការនេសាទ​របស់លោក​ទទួលបាន​ផល​ជាង​មុន ។ ព្រោះ​សហគមន៍ បាន​ហាម​មិន​ឲ្យ​មានការ​នេសាទ​ខុសច្បាប់ ដូចជា​ប្រើ​មង​ក្រឡា​ញឹក ប្រើ​ឧបករណ៍​ឆក់​ជាដើម​។ ដូច្នេះ​ការថែរក្សា​ធនធាន​ទាំងនេះ ហើយ​ទាញយក​ប្រយោជន៍​ពី​វា តាម​វិស័យ​ទេ​ចរណ៍ គឺជា​ការល្អ​បំផុត បើទោះជា​ពេលនេះ​វា​មិនទាន់​ហុច​ផល​ជា​ដំ​កំភួន​ក៏ដោយ តែ​ប្រសិនបើ​ការពារ​បាន​អ្នកទេសច​នឹង​មកកាន់​ទីនេះ​កាន់តែច្រើន​៕


​អត្ថបទ និង រូបភាព ៖ លោក ជា ស្រស់ និង​លោក ខេង ឧ​ត្ត​ម​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: សហគមន៍​ទេសចរណ៍​មូលដ្ឋានសហគមន៍​បឹង​ឈូកស្រុក​បន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ចូលរួម​សួរដេញដោល​ពី​បញ្ហា​អគ្គិសនី​ក្នុង​មូលដ្ឋាន​ខ្លួន​

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ចូលរួម​សួរដេញដោល​ពី​បញ្ហា​អគ្គិសនី​ក្នុង​មូលដ្ឋាន​ខ្លួន​

ទូកង​ខ្នាត​អន្តរជាតិ​ដំបូង​គេក្នុង​ខេត្តសៀមរាប ត្រៀមខ្លួន​ទៅ​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​

ទូកង​ខ្នាត​អន្តរជាតិ​ដំបូង​គេក្នុង​ខេត្តសៀមរាប ត្រៀមខ្លួន​ទៅ​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​

កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ​ក្នុង​តំបន់​អង្គរ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​បាន​បណ្តុះបណ្តាល​រយៈពេល​៨​ខែ​កន្លងមក​

កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ​ក្នុង​តំបន់​អង្គរ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​បាន​បណ្តុះបណ្តាល​រយៈពេល​៨​ខែ​កន្លងមក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.