ក្រុមយុវជនថ្នាក់ខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងមូលដ្ឋាននេះ
ដោយមានការសហការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលស្រុកស្រីស្នំ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ជាថ្ងៃស្របទិវាអន្តរជាតិនារី ៨មីនា ដែលជាព្រឹត្តិការណ៍ជាសកលនោះ ក្រុមយុវជនថ្នាក់ខេត្តចុះជួយស្រុកស្រីស្នំ បានរៀបចំកម្មវិធីជិះកង់ ក្រោមប្រធានបទ តោះជិះកង់លេងនៅស្រុកស្រីស្នំ ដែលចាប់ផ្ដើមពីសាលាស្រុកស្រីស្នំ ឆ្ពោះទៅទំនប់ធនធានទឹកស្ទឹងស្រែង១ ស្ថិតនៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ក្នុងចំងាយប្រមាណ១៧គីឡូម៉ែត្រ ដោយមានអ្នកចូលរួមពីសំណាក់ឯកឧត្ដម លោក ...