ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់ ជំរុញយុវជនធ្វើកសិកម្ម និងដាំដំណាំរួមផ្សំ កាត់បន្ថយចំណាកស្រុក
ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់ រួមនិងរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានបង្កើតកម្មវិធីប្រឡងប្រណាំងសួនបន្លែនៅតាមគេហដ្ឋាន ដើម្បីបណ្តុះគំនិតធ្វើកសិកម្ម ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ដល់យុវជន ចៀសវាងការចំណាកស្រុកទៅក្រៅប្រទេស និងចូលរួមបង្កើនសុវត្ថិភាពស្បៀង និងចំណីអាហារក្នុងមូលដ្ឋាន ដែលស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ តាមការឲ្យដឹងពី លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ ការប្រឡងប្រណាំងសួនបន្លែយុវជននេះ គឺជាគំនិតផ្តួចផ្តើមរបស់ ...