Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាប រកឃើញករណីអ្នកវិជ្ជមានមេរោគអេដស៍ថ្មី ៨៣នាក់

ដោយ Pothe Thun
29/04/2025
នៅក្នុង សន្តិសុខ និង សង្គម
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាប រកឃើញករណីអ្នកវិជ្ជមានមេរោគអេដស៍ថ្មី ៨៣នាក់
1
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរបាយការណ៍លេខាធិការដ្ឋានអេដស៍ខេត្តសៀមរាប គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥នេះ ខេត្តសៀមរាប បានរកឃើញករណីអ្នកវិជ្ជមានមេរោគអេដស៍ថ្មីចំនួន ៨៣នាក់ ខណៈនៅឆ្នាំ២០២៤ មានមនុស្ស ៣៤៣នាក់ បានចុះបញ្ជីព្យាបាល និងអ្នកជំងឺដែលបានកំពុងទទួលសេវាថែទាំព្យាបាលដោយឱសថប្រឆាំងមេរោគមានចំនួន ៥ ១០៧នាក់។

របាយការណ៍ដដែល បានឱ្យដឹងថា សម្រាប់ឆ្លងថ្មីមានការថយចុះគួរឱ្យកត់សម្គាល់ពី ១៥ ០០០ករណីក្នុងឆ្នាំ១៩៩៦ និងឆ្នាំ១៩៩៧ មកត្រឹមតែ ១ ២០០នាក់ ក្នុងឆ្នាំ២០២៣។ លទ្ធផលនៃការធ្វើតេស្ត និងការព្យាបាលថ្នាក់ជាតិ បានឈានដល់កម្រិត ៨៩-៩៨-៩៨ ក្នុងឆ្នាំ២០២៣ ស្របទៅនឹងគោលដៅ ៩៥-៩៥-៩៥
ដែលតួលេខនេះត្រូវបានអង្គការ UNAIDS ដាក់ប្រទេសកម្ពុជា នៅលេខទី១០ ក្នុងចំណោម១៩៥ប្រទេស ទូទាំងពិភពលោកដែលសម្រេចបាននូវការបង្ក្រាបមេរោគជាង ៨៦% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍។

ក្នុងកិច្ចប្រជុំសម្របសម្រួល និងផ្សព្វផ្សាយការអនុវត្តនីតិវិធីផ្ដល់បណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្តសៀមរាប នាថ្ងៃទី២៩ ខែមេសានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា ទោះស្ថិតក្នុងលេខរៀងទី១០ ទូទាំងពិភពលោក ប៉ុន្តែនៅពេលដែលពេលវេលាកាន់តែវិវត្តទៅមុខ មេរោគអេដស៍ ត្រូវបានព្យាករណ៍ថាកើនឡើងក្នុងចំណោមមនុស្សវ័យក្មេង ដែលក្នុងរយៈកាល៦ឆ្នាំទៅមុខ គេបានប៉ាន់ប្រមាណថានឹងមានមនុស្ស ៧២០០នាក់ ឆ្លងមេរោគអេដស៍ថ្មី ដែលពាក់កណ្ដាលនៃពួកគេ គឺជាបុគ្គលដែលមានអាយុពី ១៥-២៤ឆ្នាំ។ បុគ្គលទាំងនេះនឹងត្រូវការការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART) លើសពី៥០ឆ្នាំ ដែលបង្កើតជាបន្ទុកសេដ្ឋកិច្ចយ៉ាងធំសម្រាប់កម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026
ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

10/02/2026

ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា តាមរយៈបញ្ហានេះ ការផ្ដល់បណ្ណមូលនិធិសមធម៌សុខាភិបាល គឺមានសារៈសំខាន់សម្រាប់ការគាំទ្រដល់ប្រជាជនគន្លឹះ ក្នុងការទទួលបានសេវាមេរោគអេដស៍ និងសុខភាព ជាពិសេសការព្យាបាលជំងឺកាមរោគ។ នេះគឺជាគំនិតផ្ដួចផ្ដើម ឈ្នះ ឈ្នះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា រ៉ាប់រងការចំណាយពាក់ព័ន្ធទាំងអស់សម្រាប់ទាំងប្រជាជនគន្លឹះ ចំណែកឯអ្នកផ្ដល់សេវាថែទាំសុខភាពក៏នឹងទទួលកំរៃសេវាដែលគេបានផ្ដល់។ នៅពេលដែលពួកគេបានចុះឈ្មោះ និងមានបណ្ណសមធម៌នេះ ពួកគេអាចចូលប្រើសេវាថែទាំសុខភាពសំខាន់ៗបានយ៉ាងងាយស្រួល ជាពិសេសការព្យាបាលការឆ្លងមេរោគកាមរោគ (STIs) ដែលអាចកាត់បន្ថយហានិភ័យនៃការចម្លងមេរោគអេដស៍បានបីដង។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប បានបង្ហាញឆន្ទៈខ្ពស់ក្នុងការអនុវត្តគម្រោងពន្លឿនការឆ្លើយតបបញ្ចប់មេរោគអេដស៍ ជំងឺអេដស៍ តាមរយៈយន្តការពហុវិស័យខេត្ត ការរៀបចំធ្វើបច្ចុប្បន្នភាពឡើងវិញនូវសមាសភាពគណៈកម្មធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត និងផែនការយុទ្ធសាស្ត្រពន្លឿនការឆ្លើយតបបញ្ចប់មេរោគអេដស៍ ជំងឺអេដស៍ជាដើម៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសង្គមកិច្ច គ្រោងបើកវគ្គបណ្ដុះបណ្ដាលលើជំនាញម៉ាស្សា និងស្ប៉ា កម្រិតអាស៊ាន ដល់ជនមានពិការភាពភ្នែកទូទាំងប្រទេស

ក្រសួងសង្គមកិច្ច គ្រោងបើកវគ្គបណ្ដុះបណ្ដាលលើជំនាញម៉ាស្សា និងស្ប៉ា កម្រិតអាស៊ាន ដល់ជនមានពិការភាពភ្នែកទូទាំងប្រទេស

អគ្គលេខាធិការអាជ្ញាធរទន្លេសាប ប្រជុំកំណត់តំបន់ការពារ និងអភិវឌ្ឍប្រភពទឹកបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុង និងតំបន់ជុំវិញខេត្តសៀមរាប

អគ្គលេខាធិការអាជ្ញាធរទន្លេសាប ប្រជុំកំណត់តំបន់ការពារ និងអភិវឌ្ឍប្រភពទឹកបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុង និងតំបន់ជុំវិញខេត្តសៀមរាប

សាលាឆាន់ថ្មីមួយខ្នងនៅក្នុងវត្តព្រះសិអារ្យ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាដើម្បីធ្វើការសាងសង់

សាលាឆាន់ថ្មីមួយខ្នងនៅក្នុងវត្តព្រះសិអារ្យ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាដើម្បីធ្វើការសាងសង់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.