Sunday, April 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងសង្គមកិច្ច គ្រោងបើកវគ្គបណ្ដុះបណ្ដាលលើជំនាញម៉ាស្សា និងស្ប៉ា កម្រិតអាស៊ាន ដល់ជនមានពិការភាពភ្នែកទូទាំងប្រទេស

ដោយ Pothe Thun
29/04/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច គ្រោងបើកវគ្គបណ្ដុះបណ្ដាលលើជំនាញម៉ាស្សា និងស្ប៉ា កម្រិតអាស៊ាន ដល់ជនមានពិការភាពភ្នែកទូទាំងប្រទេស
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួងទេសចរណ៍ គ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលវិក្រឹត្យការដល់ជនមានពិការភាពភ្នែក លើជំនាញម៉ាស្សា និងស្ប៉ា កម្រិតអាស៊ាន ដើម្បីបំប៉នសមត្ថភាពបន្ថែមដល់ជនមានពិការភាពភ្នែកប្រកបមុខរបរផ្នែកម៉ាស្សា នៅសមាគមសំនៀងជនពិការឱ្យពួកគាត់មានជំនាញច្បាស់លាស់ស្របតាមស្ដង់ដា និងឱកាសទទួលបានការងារនៅតាមបណ្ដាលប្រទេសក្នុងតំបន់អាស៊ាន។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនជនមានពិការភាពភ្នែក ប្រកបមុខរបរផ្នែកម៉ាស្សាដៃទេព នៅមន្ទីរសង្គមកិច្ចខេត្តសៀមរាប នាថ្ងៃទី២៩ ខែមេសានេះ ដោយមានការចូលរួមពី លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ចាប តូ មានប្រសាសន៍ថា ដើម្បីជំរុញការយកចិត្តទុកដាក់ចំពោះបងប្អូនជាជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងបង្កើតគោលនយោបាយ យន្តការ ច្បាប់នានាជាច្រើន ដើម្បីជួយសម្រួលដល់ជីវភាពជនមានពិការភាព ដូចជាផ្ដល់បណ្ណមូលនិធិសមធម៌សុខាភិបាល កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការស្នើសុំសេវាសុខាភិបាលដោយឥតគិតថ្លៃ ការបង្កើតបេឡាជាតិអតីតយុទ្ធជន ជាពិសេសផ្ដល់នូវកម្មវិធីនានាពាក់ព័ន្ធជំនាញវិជ្ជាជីវៈ ដើម្បីឱ្យពួកគាត់មានការងារ មុខរបរ ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

សូមជម្រាបថា ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានផ្ដល់អំណោយដល់ជនមានពិការភាពភ្នែកប្រកបមុខរបរផ្នែកម៉ាស្សាដៃទេព ចំនួន២២នាក់ ដោយក្នុងម្នាក់ទទួលបាន អង្ករ១០គីឡូ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស សារុង១ ឈើច្រត់១ និងថវិកា ៥០០០០រៀល។

បើតាមលោក គង់ សំអឿន ប្រធានមន្ទីរសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឱ្យដឹងថា ជនពិការភាពផ្នែកកាយសម្បទា ពិការញ្ញាណដឹង ពិការសតិបញ្ញា ពិការផ្លូវចិត្ត និងពិការផ្សេងៗទៀត នៅទូទាំងខេត្តសៀមរាប មានចំនួន ១៨ ៩៣៨នាក់ ក្នុងនោះជនមានពិការភាពចំនួន ២ ៦៥១នាក់ ទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គលេខាធិការអាជ្ញាធរទន្លេសាប ប្រជុំកំណត់តំបន់ការពារ និងអភិវឌ្ឍប្រភពទឹកបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុង និងតំបន់ជុំវិញខេត្តសៀមរាប

អគ្គលេខាធិការអាជ្ញាធរទន្លេសាប ប្រជុំកំណត់តំបន់ការពារ និងអភិវឌ្ឍប្រភពទឹកបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុង និងតំបន់ជុំវិញខេត្តសៀមរាប

សាលាឆាន់ថ្មីមួយខ្នងនៅក្នុងវត្តព្រះសិអារ្យ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាដើម្បីធ្វើការសាងសង់

សាលាឆាន់ថ្មីមួយខ្នងនៅក្នុងវត្តព្រះសិអារ្យ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាដើម្បីធ្វើការសាងសង់

ក្រុមហ៊ុនមកពីប្រទេសកូរ៉េ កំពុងសម្លឹងរកឱកាសវិនិយោគទីតាំងកីឡាអេឡិចត្រូនិកនៅកម្ពុជា

ក្រុមហ៊ុនមកពីប្រទេសកូរ៉េ កំពុងសម្លឹងរកឱកាសវិនិយោគទីតាំងកីឡាអេឡិចត្រូនិកនៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.