Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមហ៊ុនមកពីប្រទេសកូរ៉េ កំពុងសម្លឹងរកឱកាសវិនិយោគទីតាំងកីឡាអេឡិចត្រូនិកនៅកម្ពុជា

ដោយ Pothe Thun
30/04/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមហ៊ុនមកពីប្រទេសកូរ៉េ កំពុងសម្លឹងរកឱកាសវិនិយោគទីតាំងកីឡាអេឡិចត្រូនិកនៅកម្ពុជា
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនមកពីប្រទេសកូរ៉េ បានជួបពិភាក្សាជាមួយអាជ្ញាធរខេត្តសៀមរាប ដើម្បីពិនិត្យ និងពិភាក្សា ស្តីពីការសិក្សាទីតាំងដីក្នុងការវិនិយោគលើវិស័យ កីឡាអេឡិចត្រូនិក(E-sport) ក្នុងខេត្តសៀមរាប ដែលតំណាងក្រុមហ៊ុន Esport Holding មកពីប្រទេសកូរ៉េ បានឲ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបណ្តាប្រទេសធំៗមួយចំនួន ក្រុមហ៊ុនមានបំណងពង្រីកនូវការលេងកីឡាប្រភេទថ្មីនេះ នៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនបានសម្លឹងទីតាំងចំនួន២ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

លោកតំណាងក្រុមហ៊ុន ឲ្យដឹងទៀតថា សម្រាប់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជានោះ វាក៏ជាឱកាសមួយនៅក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខ្លួនតាមរយៈព្រឹត្តិការណ៍កីឡានានាផងដែរ។ លោកបានបន្តថា កីឡាអ៊ីស្ប៉ត មិនមែនជាប្រភេទល្បែងពន្វក់ស្មារតីនោះទេ ប៉ុន្តែវាជាប្រភេទកីឡាដែលទាមទារឲ្យអ្នកប្រកួតមានការហ្វឹកហាត់ច្បាស់លាស់ សម្រាប់ការប្រកួត ដោយប្រភេទកីឡាថ្មីមួយនេះ ត្រូវបានទទួលស្គាល់ជាសាកល ក្នុងនោះកីឡាអ៊ីស្ប៉តត្រូវបានដាក់បញ្ចូលជាវិញ្ញាសារកីឡាក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនេះដែរ លោក លី សារី អភិបាលរងខេត្តសៀមរាប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការជ្រើសរើសយកខេត្តសៀមរាប សម្រាប់ជាទីតាំងវិនិយោគ។ លោកបន្តថា នៅខេត្តសៀមរាបក្រៅពីវិស័យទេសចរណ៍ ខេត្តក៏មានសក្តានុពលផ្សេងៗជាច្រើនដែលបង្កបរិយាកាសល្អ ដល់អ្នកវិនិយោគមកពីបណ្តាប្រទេសនានា ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចទទួលបាននូវការចុះចតរបស់យន្តហោះធំៗ ជាមួយនេះ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងជាដើម ដែលនេះសុទ្ធជាការបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគ នៅក្នុងខេត្តសៀមរាប។

លោកអភិបាលរងខេត្តសៀមរាប ក៏បានបង្ហាញក្តីរំពឹងថា ការចូលរួមរបស់វិស័យឯកជននេះ នឹងជួយរួមចំណែកធំ ដល់ការផ្សព្វផ្សាយទេសចរណ៍កីឡា ដែលអាចទាក់ទាញកីឡាករមកពីគ្រប់ទិសទីចូលមកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី លោកអភិបាលរងក៏បានជំរុញដល់ភាគីក្រុមហ៊ុនត្រូវគោរពនូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានារបស់កម្ពុជាផងដែរ៕

សូមជម្រាបផងដែរ នៅកម្ពុជា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា អក្សរកាត់ «សអក»ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី និងសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិផងដែរ។

អត្ថបទ និងរូបភាព ៖លោក ជា ស្រស់
កែសម្រួល ៖ លោក ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចែកអំណោយ ដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៧គ្រួសារ នៅក្នុងស្រុកក្រឡាញ់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចែកអំណោយ ដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៧គ្រួសារ នៅក្នុងស្រុកក្រឡាញ់

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ស្នើដល់អ្នកពាក់ព័ន្ធសហការគ្នា ដើម្បីធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ប្រព្រឹត្តទៅបានជោគជ័យ

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ស្នើដល់អ្នកពាក់ព័ន្ធសហការគ្នា ដើម្បីធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ប្រព្រឹត្តទៅបានជោគជ័យ

ក្នុងឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះបានជិត ៥ ០០០គ្រួសារ

ក្នុងឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះបានជិត ៥ ០០០គ្រួសារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.