Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ដាក់ចេញនូវចក្ខុវិស័យជាអាទិភាពគន្លឺះ គឺបង្កើន៥និងអភិវឌ្ឍ៣ សម្រាប់ការអនុវត្តវិស័យទេសចរណ៍នៅខេត្តសៀមរាបនាពេលខាងមុខ

ដោយ Pothe Thun
06/10/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍ដាក់ចេញនូវចក្ខុវិស័យជាអាទិភាពគន្លឺះ គឺបង្កើន៥និងអភិវឌ្ឍ៣ សម្រាប់ការអនុវត្តវិស័យទេសចរណ៍នៅខេត្តសៀមរាបនាពេលខាងមុខ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប កាលពីរេសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលលនិងពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបក្នុង គោលបំណងជជែកពិភាក្សាលើបញ្ហាប្រឈមនិងតម្រូវការមួយចំនួន ដើម្បីប្រមូលធាតុចូលសំខាន់ៗពីវិស័យឯកជនពាក់ព័ន្ឋ ទៅនឹងវិស័យទេសចរណ៍ ខណៈដែលវិស័យមួយនេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់និងជាគោលដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារសំខាន់ៗ ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ ដើម្បីសម្រេចបានកំណើនទេសចរនិងភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្តាប្រទេសនានាក្នុងសកលលោក ទាំងក្នុងរយៈពេលមធ្យមឬវែង ក្រសួងទសចរណ៍បាននឹងកំពុងគិតគូរនិងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ឋ ដើម្បីឱ្យលេចចេញនូវភាពវិជ្ជមានសម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានារបស់វិស័យឯកជនតាមរយៈការដាក់ចេញនូវចក្ខុវិស័យជាអាទិភាពសម្រាប់អនុវត្តរយៈពេល៥ឆ្នាំទៅមុខគឺបង្កើន៥និងអភិវឌ្ឍ៣ ដែលជាយុទ្ឋសាស្ត្រគន្លឺះសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ឋទៅនឹងវិស័យទេសចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមបញ្ជាក់ថា៖ អត្ថន័យនៃការបង្កើន៥នោះគឺទី-១ បង្កើននូវប្រសិទ្ឋិភាពនៃការគ្រប់គ្រងប្រសិទ្ឋិនាមរបស់កម្ពុជា, ទី-២បង្កើនប្រសិទ្ឋភាពនៃការផ្សព្វផ្សាយ ភាពទាក់ទាញទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ , ទី-៣បង្កើនប្រសិទ្ឋភាពនៃការគ្រប់គ្រងនិងសម្របសម្រួលពាក់ព័ន្ឋពីការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរឹងនិងទន់ , ទី-៤បង្កើនការអភិវឌ្ឍផលិតផលទេសចរណ៍ និងទី-៥ បង្កើនការងារប្រសិទ្ឋភាពនៃការអភិវឌ្ឍធនធាននិងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ហើយចំណែកការងារអភិវឌ្ឍ៣រួមមាន៖ទី-១រៀបចំយន្តការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសំដៅធ្វើការគ្រប់គ្រងការងារស្នូលទាំង៥ខាងលើឱ្យមានប្រសិទ្ឋិភាពខ្ពស់ , ទី-២អភិវឌ្ឍកម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងទី-៣គឺការអភិវឌ្ឍធនធានមនុស្សនិងពង្រឹង គុណភាព សមត្ថភាពការងារដល់មន្ត្រីដើម្បីធានាបានការផ្តល់សេវាជូនប្រជាជនក៏ដូចជាការពង្រឹងដល់យុទ្ឋសាស្ត្រដែលបានដាក់ចេញខាងលើនេះ។

ឯកឧត្តមបន្តថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរមានចំនួន៦,៦លាននាក់ ដោយឡែកខេត្តសៀមរាបចំនួន២,៥លាននាក់ ប៉ុន្តែដោយសារវិបត្តិជាសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ ចាប់ពីដើមឆ្នាំ២០២០ មក ហើយបើទោះបីបច្ចុប្បន្ន វិបត្តិកូវីដ-១៩ បានធូរស្រាល និងមានការបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៃចរន្តទេសចរណ៍នៅលើពិភពលោកក្ដី ក៏វិស័យទេសចរណ៍ខេត្តសៀមរាប នៅពុំទាន់មានកំណើនគួរឱ្យកត់សំគាល់នៅឡើយបើប្រៀបធៀបទៅនឹងមុនវិបត្តិកូវីដ-១៩ ដូច្នេះកិច្ចប្រជុំនាពេលនេះ នឹងវាយតម្លៃអំពីស្ថានភាពជាក់ស្តែង និងយោងទៅលើភូមិសាស្ត្រនយោបាយនិងកត្តាសេដ្ឋកិច្ចមួយចំនួន ភ្ញៀវទេសចរបរទេសនឹងងើបឡើងវិញនៅឆ្នាំ២០២៥ ដើម្បីទទួលបានកំណើនទេសចរណ៍ ប៉ុន្តែទាមទារឱ្យមានការពង្រឹងឆន្ទៈពីគ្រប់តួអង្គពាក់ព័ន្ឋវិស័យទេសចរណ៍ទាំងអស់និងឈរលើភាពជាដៃគូពិតប្រាកដជាមួយគ្នា។

លោក យុន លីនណេ អភិបាលរងខេត្តមានប្រសាសន៍ថា៖កន្លងមកការផ្សព្វផ្សាយអំពីទេសចរណ៍ខេត្តសៀមរាបគឺ បានដើរស្របទៅនឹងភាពល្បីល្បាញរបស់ប្រាសាទ ពិសេសអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តសៀមរាប ដែលសកម្មភាពនៃការផ្សព្វផ្សាយនេះត្រូវបន្តជំរុញបន្ថែមទៀតដើម្បីឆ្លើយតប នឹងតម្រូវការជាក់ស្តែងរបស់ខេត្តសៀមរាបក្នុងមជ្ឈដ្ឋាន ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងខ្ពស់ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងការវិវត្តន៍ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ។

លោកបន្តថា ជាចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវដើរស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ២០២១-២០៣៥ និងផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ ដែលធ្វើយ៉ាង ណាទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុង ឱ្យត្រលប់មកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ដើម្បីក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់កម្ពុជា និងជាគោលដៅចម្បងក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅថ្ងៃខាងមុខ ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក លីវ សាន្ត

Tags: ​ក្រសួង​ទេសចរណ៍តវិស័យទេសចរណ៍ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមភ្ញៀវទេសចរកូរ៉េធំជាងគេ និងដំបូងគេប្រមាណ៤០០នាក់ បានមកដល់ខេត្តសៀមរាប ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

ក្រុមភ្ញៀវទេសចរកូរ៉េធំជាងគេ និងដំបូងគេប្រមាណ៤០០នាក់ បានមកដល់ខេត្តសៀមរាប ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល ថាការដាក់តាំងចម្លាក់រូបព្រហ្ម នៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ គឺជាការបង្ហាញពីស្នាមញញឹមរបស់ពលរដ្ឋខ្មែរ ដល់ភ្ញៀវទេសចរ

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល ថាការដាក់តាំងចម្លាក់រូបព្រហ្ម នៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ គឺជាការបង្ហាញពីស្នាមញញឹមរបស់ពលរដ្ឋខ្មែរ ដល់ភ្ញៀវទេសចរ

ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្ដព្រះរាជបូណ៌ ក្រុងសៀមរាប

ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្ដព្រះរាជបូណ៌ ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.