Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្ដព្រះរាជបូណ៌ ក្រុងសៀមរាប

ដោយ Pothe Thun
06/10/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្ដព្រះរាជបូណ៌ ក្រុងសៀមរាប
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រស្សី អភិបាលរងខេត្ដ ព្រមទាំងមន្ដ្រីរាជការ នៃខេត្តសៀមរាប បានបន្តនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តព្រះរាជបូណ៍ ក្រុងសៀមរាប ដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់ដូនតាញ្ញាតិកាទាំងប្រាំពីរសណ្តាន និង បុព្វការីជនដែលពលីជីវិត ដែលបានបាត់បង់ជីវិត។

ក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាពទើបមានការអភិវឌ្ឍ ប្រជាពុទ្ឋបរិស័ទមានឱកាសប្រកបកិច្ចការរកស៊ីជួញដូរដោយមិនមានការភ័យខ្លាច ដែលញ៉ាំងឱ្យកំរិតនៃសេដ្ឋកិច្ច និងជីវភាពក្នុងគ្រួសារចេះតែរីកលូតលាស់ ហើយពួកគាត់រីករាយ និងជ្រះថ្លាក្នុងការមកធ្វើបុណ្យទានផ្សេងៗ ជួបជុំគ្នាទៅតាមទំលៀមទំលាប់ប្រពៃណីពីបូរុមបូរាណ។ ជាក់ស្ដែងពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីខ្មែរ ដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា ញាតិការទាំង ៧សណ្តាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមឲ្យលោកបានទៅកាន់សុគតិភព នឹងសូមឲ្យកូនចៅដែលនៅមានជីវិតរស់រានឲ្យជួបប្រទះតែសេចក្តីសុខចំរើន។ ហេតុនេះសូមពុកម៉ែបងប្អូននាំគ្នា រក្សាសុខសន្តិភាពនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស សម្រាប់ជាគ្រឺះក្នុងកិច្ចការអភិវឌ្ឍជាតិមាតុភូមិយើងជាបន្តទៅទៀត ដើម្បីទុកជាកេរដំណែលដល់កូនចៅ ជំនាន់ក្រោយរបស់យើង។

លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ការចូលរួមកាន់បិណ្ឌ នាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន មកប្រគេនដល់ព្រះសង្ឃនាពេលនេះដែរ ក៏ជាការឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ កសាងការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយដែលជាឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដើម្បីឱ្យមានការអភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀត។ ពិសេសព្រះពុទ្ធសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថា ជា«សាសនារបស់រដ្ឋ» ហើយបច្ចុប្បន្នវិស័យពុទ្ធិកសិក្សា ក៏មានការរីកចម្រើនជាបន្តបន្ទាប់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជំរាបថា ទេយ្យវត្ថុមានគ្រឿងឧបភោគបរិភោគដែលបានប្រគេនដល់ព្រះសង្ឃនាពេលនោះ រួមមាន៖ បច្ច័យ ២.០០០.០០០រៀល អង្ករត្រីខកំប៉ុង មី ទឹកស៊ីអ៊ីវ និងទឹកត្រី ទឹកបរិសុទ្ធ និងទឹកក្រូច រួមនិងទេយ្យវត្ថុមួយចំនួនទៀត៕

 

អត្ថបទ និងរូបភាព៖ លោក បូ សាវី ,ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កាន់បិណ្ឌវត្ដព្រះរាជបូណ៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន៣១៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន៣១៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ពិធីរត់ប្រណាំង អបអរការគ្រោងដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានអ្នកចូលរួមជាង ៧០០នាក់

ពិធីរត់ប្រណាំង អបអរការគ្រោងដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានអ្នកចូលរួមជាង ៧០០នាក់

អាជ្ញាធរខេត្តសៀមរាប ស្វាគមន៍ចំពោះវត្តមានអ្នកទេសចរគ្រប់ជាតិសាសន៍ និងថ្លែងអំណរគុណក្រុមភ្ញៀវទេសចរកូរ៉េប្រមាណ ៤០០នាក់

អាជ្ញាធរខេត្តសៀមរាប ស្វាគមន៍ចំពោះវត្តមានអ្នកទេសចរគ្រប់ជាតិសាសន៍ និងថ្លែងអំណរគុណក្រុមភ្ញៀវទេសចរកូរ៉េប្រមាណ ៤០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.