Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន៣១៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ Pothe Thun
06/10/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន៣១៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូនៃក្រសួងការពារជាតិ ចុះសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និង ពលទាហានក្នុងនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត , សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ,សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកជំទាវ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទក្នុងទូទាំងប្រទេស រួមទាំងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបផងដែរ ដែលនៅក្នុងរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និង យោធិននិវត្តន៍នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការក៏ដូចនៅតាមបណ្តាកងពល និង អង្គភាពផងដែរ ។

ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែដឹងគុណជានិច្ចចំពោះវីរៈភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាម ដោយត្រូវដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ បានធ្វើឲ្យប្រទេសកម្ពុជាយើងបានប្រែមុខមាត់ថ្មី និងមានសន្តិភាពពេញលេញ ដែលមានការចូលរួមពីអតីតយោធិន ហើយមិនតែប៉ុណ្ណោះយុទ្ធមិត្ត រួមអាវុធក៏បានលះបង់ឈាមស្រស់ សាច់ស្រស់ រហូតមកដល់ពេលនេះ យោធិនខ្លះ បានបាត់បង់សមត្ថភាពការងារ ខ្លះទៀតដល់អាយុកាលចូលនិវត្តន៍ និង ខ្លះក្លាយជាពិការដោយសារសង្គ្រាម ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានសម្ដែងនូវការកោតសរសើរ ចំពោះវីរភាពបងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាង ក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឲ្យប្រជាជនរស់ ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ព្រមទាំងបានសំណូមពរដល់បងប្អូនក្រុមគ្រួសារ យោធិនពិការយើងទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខសុវត្ថិភាព សុខភាព អនាម័យ សំខាន់ចំពោះកូនចៅ ក្មេងតូចៗ ព្រោះរដូវភ្លៀងធ្លាក់នេះ សម្បូរទៅដោយមូសខ្លា ដែលជាភ្នាក់ងារចម្លង ជម្ងឺគ្រុនឈាម គ្រុនឈិក គ្រុនចាញ់ ។ ម៉្យាងទៀតពេលនេះគឺ ពោពេញទៅដោយទឹក នៅតាមអូរ ប្រឡាយ ស្ទឹង បឹងបួរ ដែល ងាយបង្កឲ្យក្មេងៗជួបនូវឧប្បទ្វហេតុផ្សេងៗកើតឡើង ។

ជាមួយគ្នានេះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា និង លោកជំទាវ នូវថវិកាចំនួន៣លានរៀល ប្រគល់ជូន មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និង គ្រួសារយោធិនពិការ និង ព្រះសង្ឃ សរុប៣០៦អង្គ/នាក់ ក្នុងមួយអង្គ/នាក់ ប្រគេននិងទទួលបាន ត្រីខ,មី, ស្ករស ,ទឹកដោះគោ និង ថវិកា៣ម៉ីនរៀល ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក លីវ សាន្ត

Tags: ក្រសួងការពារជាតិយោធិន​ពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីរត់ប្រណាំង អបអរការគ្រោងដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានអ្នកចូលរួមជាង ៧០០នាក់

ពិធីរត់ប្រណាំង អបអរការគ្រោងដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានអ្នកចូលរួមជាង ៧០០នាក់

អាជ្ញាធរខេត្តសៀមរាប ស្វាគមន៍ចំពោះវត្តមានអ្នកទេសចរគ្រប់ជាតិសាសន៍ និងថ្លែងអំណរគុណក្រុមភ្ញៀវទេសចរកូរ៉េប្រមាណ ៤០០នាក់

អាជ្ញាធរខេត្តសៀមរាប ស្វាគមន៍ចំពោះវត្តមានអ្នកទេសចរគ្រប់ជាតិសាសន៍ និងថ្លែងអំណរគុណក្រុមភ្ញៀវទេសចរកូរ៉េប្រមាណ ៤០០នាក់

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.