កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាប ចុះបង្ក្រាបឃ្លាំងលាយផ្សំ និងវេចខ្ចប់ជីកសិកម្មគ្មានច្បាប់អនុញ្ញាត
នៅថ្ងៃទី២២ ខែកក្កដានេះ នៅវេលាម៉ោងប្រមាណ២រសៀល កម្លាំងសមត្ថកិច្ចចម្រុះ រួមមានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងជំនាញមន្ទីរកសិកម្មខេត្តសៀមរាប ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះត្រួតពិនិត្យឃ្លាំងលាយផ្សំ និងវេចខ្ចប់ជីកសិកម្មគ្មានច្បាប់អនុញ្ញាត នៅទីតាំងដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ។ ក្នុងរបាយការណ៍ សមត្ថកិច្ចចម្រុះបានបង្ហាញថា ឃ្លាំងមួយនេះ ...