ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបបញ្ជូនខ្លួនទៅកាន់តុលាការ ពាក់ព័ន្ធករណីពេស្យាចារលើកុមារ
លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងទទួលផែនការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីអូសទាញពេស្យាចារកុមារ និងករណីជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ លើក្មេងចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្ត បានបញ្ជូនខ្លួន ទៅកាន់តុលាការខេត្តហើយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ ។ លោកស្រីឧត្តមសេនីយ៍ត្រី បន្តថា ...