ប៉ូលិសកូរ៉េខាងត្បូងកំពុងតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលបារ និងក្លឹបនៅសេអ៊ូល ឲ្យមកធ្វើតេស្តរក COVID-19 ជាបន្ទាន់!
អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចចិត្តដាក់ឱ្យប្រើប្រាស់ទិន្នន័យទូរស័ព្ទដៃ ក៏ដូចជាដាក់ពង្រាយប៉ូលិសរាប់ពាន់នាក់ ដើម្បីតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលកម្សាន្តក្នុងក្លឹបកម្សាន្តជាច្រើនក្នុងតំបន់ អ៊ីថេវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល ជាទីដែលអ្នកជំនាញកំពុងព្រួយបារម្ភថា អាចនឹងក្លាយជាចំណុច កណ្ដាលនៃការផ្ទុះករណីឆ្លង COVID-19 រលកទី ២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១២ ខែឧសភា ...