Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមនិស្សិត និងសាស្ដ្រាចារ្យស្ម័គ្រចិត្ដកូរ៉េខាងត្បូង ប្រគល់អគារបណ្ណាល័យ ដល់សាលាក្នុងស្រុកពួក

ដោយ Pothe Thun
03/01/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមនិស្សិត និងសាស្ដ្រាចារ្យស្ម័គ្រចិត្ដកូរ៉េខាងត្បូង ប្រគល់អគារបណ្ណាល័យ ដល់សាលាក្នុងស្រុកពួក
191
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមនិស្សិត និងសាស្ដ្រាចារ្យស្ម័គ្រចិត្ដ មកពីសាកលវិទ្យាល័យកេម៉្យុង (Keimyung University) នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)បានប្រគល់អគារបណ្ណាល័យ រួមនិងសមទ្ធិផលមួយចំនួន ជូនដល់ សិស្សនៃសាលាបឋមសិក្សាយាង ស្ថិតនៅឃុំយាង ស្រុកពួក ខេត្ដសៀមរាប នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។

លោក លី សង់យ៉ុង សាស្ដ្រាចារ្យមកពីសាកលវិទ្យាល័យកេម៉្យុង និងជាអ្នកដឹកនាំនិស្សិតស្ម័គ្រចិត្ដបាននិយាយថា ក្រុមនិស្សិត និងសាស្ដ្រាចារ្យស្ម័គ្រចិត្ដ បានរៃអង្គាសថវិកា និងស្នាក់នៅក្នុងសាលារៀនរយៈពេល៨យប់ ដើម្បីសាងសង់បណ្ណាល័យមួយ រោងដាក់កង់ តារាងបាល់ទះ ព្រមទាំងព្រមទាំងលាបថ្នាំ និងរចនារូបភាពផ្សេងៗនៅលើជញ្ជាំងសាលារៀន ដោយកម្លាំងពលកម្ម របស់ពួកគេផ្ទាល់។

លោកសាស្ដ្រាចារ្យ បានបង្ហាញថា ក្នុងមួយឆ្នាំក្រុមនិស្សិត និងសាស្ដ្រាចារ្យស្ម័គ្រចិត្ដរបស់ពួកលោក ចុះមកកាន់ខេត្តសៀមរាបចំនួន២ដង ដើម្បីចូលរួមជួយលើកកម្ពស់វិស័យអប់រំនៅតាមជនបទ ក្នុងខេត្ដមួយនេះ។ គិតមកដល់ពេលនេះ ក្រុមរបស់លោកបានចុះជួយដល់សាលាជាង១០កន្លែងហើយ ដោយសាលារៀននិមួយៗចំណាយទឹកប្រាក់៩ពាន់ដុល្លា ព្រមទាំងបានផ្ដល់ជាសម្ភារៈកីឡាផងដែរ។ ជាមួយគ្នានោះដែរ លោកមានគម្រោងផ្ដល់អាហាររូបករណ៍ ដល់និស្សិតខ្មែរទៅសិក្សានៅសាកលវិទ្យាល័យកេម្យ៉ាប្រទេសកូរ៉េ ខណៈដែលបច្ចុប្បន្ននេះ ក៏មាននិស្សិតខ្មែរកំពុងសិក្សានៅទីនោះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហ៊ាន បញ្ញា តំណាងប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកពួកខេត្ដសៀមរាប បង្ហាញថា សាលាបឋមសិក្សាយាង ធ្លាប់ជាអតីតកន្លែងឃុំឃាំង មនុស្សកាលពីសម័យប៉ុលពត។ ដោយឡែក បន្ទាប់ពីប្រទេសមានសុខសន្តិភាព សាលារៀនមួយនេះ បានក្លាយទៅជាកន្លែងផ្ដល់នូវចំណេះវិជ្ជាដល់កូនខ្មែរទូទៅសារជាថ្មី។ ទន្ទឹមនោះ បណ្ណាល័យ ដែលជាការឧបត្ថម្ភរបស់ក្រុមនិស្សិត និងសាស្ដ្រាចារ្យស្ម័គ្រចិត្ដ របស់សាធារណរដ្ឋកូរ៉េនេះនាពេលនេះ វាមានសារៈសំខាន់ណាស់ សម្រាប់ជាកន្លែងផ្ទុកឯកសារជំនួយដល់ការសិក្សា និងអានកំសាន្តរបស់សិស្សានុសិស្ស។

បណ្ណាល័យនៅក្នុងសាលាបឋមសិក្សាយាងនេះ មានសារៈសំខាន់ណាស់ សម្រាប់ជាកន្លែងផ្ទុកឯកសារជំនួយដល់សិស្សានុសិស្សតូចៗសិក្សា និងអានកំសាន្តបន្ថែម ដែលវាបាន។ លោកក៏បាន អំពាវនាវដល់និស្សិតកូរ៉េ បន្ដជួយដល់វិស័យអប់រំនៅសាលាបឋមសិក្សានេះបន្ថែមទៀត ដើម្បីបន្ដអភិវឌ្ឍន៍សាលានេះក្លាយជាសាលាកុមារមេត្រី៕

 

អត្ថបទ និង រូបភាព៖ បូ សាវី
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: កូរ៉េខាងត្បូង​ស្រុកពួកអគារបណ្ណាល័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ចុះជួបសួរសុខទុក្ខកុមារកំព្រាចំនួន៣៨នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ចុះជួបសួរសុខទុក្ខកុមារកំព្រាចំនួន៣៨នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់និង១៣នាក់របួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់

យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់និង១៣នាក់របួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់

ផ្ទះចំនួន៦ខ្នងត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប្រគល់ជូនអតីតយុទ្ធជន

ផ្ទះចំនួន៦ខ្នងត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប្រគល់ជូនអតីតយុទ្ធជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.