Thursday, November 13, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរខេត្តសៀមរាប ចុះជួបសួរសុខទុក្ខកុមារកំព្រាចំនួន៣៨នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

ដោយ Pothe Thun
06/01/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អាជ្ញាធរខេត្តសៀមរាប ចុះជួបសួរសុខទុក្ខកុមារកំព្រាចំនួន៣៨នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមជាច្រើននាក់ បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រាចំនួន ៣៨នាក់ ក្នុងនោះមានកុមារពិការភាព ៤នាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ស្ថិតនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកអភិបាលរងខេត្តបញ្ជាក់ថា ការជួបសំណេះសំណាល និងសួរសុខទុក្ខដល់ក្មួយៗកុមារា កុមារី នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាបនាពេលនេះ គឺដើម្បីបង្ហាញពីភាពស្និទ្ឋស្នាល និងក្តីនឹករលឹកដល់ក្មួយៗដែលរស់នៅទីនេះ ។ ក្នុងនោះក្មយយទាំងអស់ដែលនៅទីនេះ គឺមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ទាំងអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងគោលបំណងគាំពារ ថែរក្សា ជំរុញការអភិវឌ្ឍលើឲ្យកុមារក្លាយទៅជាយុវជនល្អពលរដ្ឋល្អរបស់សង្គមជាតិក្នុងពេលអនាគត ។

លោកបន្តថា ជាមួយគ្នានោះដែរ អាជ្ញាធរខេត្ត បាននាំយកសម្ភារៈសិក្សាមានសៀវភៅ ប៊ិច ស្បែកជើង ការបូប ព្រមទាំងថវិកាមួយចំនួន និងរៀបចំភេសជ្ជៈនំចំណីម្ហូបអាហារ ជូនដល់កុមារា កុមារី ដែលស្នាក់នៅទីនោះសរុបចំនួន៣៨នាក់ ។ ដែលការងារនេះ គឺមានបំណងចង់ឲ្យក្មួយៗនូវផលតបស្នងតែម្យ៉ាងគត់ គឺចង់ឃើញក្មួយៗខិតខំសិក្សារៀនសូត្រ ប្រព្រឹត្តិតែអំពើល្អចៀសឆ្ងាយពីគ្រឿងញៀន និងកុំសេពគប់អំពើអបាយមុខគ្រប់ប្រភេទដែលសង្គមស្អប់ខ្ពើមជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

30/10/2025
ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

30/10/2025

លោកអភិបាលរង ក៏បានផ្តាំផ្ញើរនឹងលើកទឹកចិត្តដល់កុមារ កុមារី ក្មួយៗ ត្រូវខិតខំរៀនសូត្រ ស្តាប់បង្គាប់លោកគ្រូអ្នកគ្រូ គោរពវិន័យសាលា កុំឱ្យពួកគាត់ខកបំណងដែលពួកគាត់ប្រឹងប្រែងណែនាំអប់រំនិងចិញ្ចឹមបីបាច់ដល់ក្មួយៗ ទាំងអស់។ ពេលនេះក្មួយៗ កុមារា កុមារី គឺជាទំពាំងស្នងឬស្សីនាថ្ងៃអនាគត ដើម្បីក្លាយជាទំពាំងល្អ រឹងមាំនិងមានសមត្ថភាព ក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ ខំខ្លួនឯងផងនិងជួយដាស់តឿនជំរុញមិត្តភ័ក្រឱ្យខំរៀនផងទើបល្អប្រសើរ ៕

អត្ថបទ និង រូបភាព៖ ដោយ ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: កុមារកំព្រាមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់និង១៣នាក់របួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់

យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់និង១៣នាក់របួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់

ផ្ទះចំនួន៦ខ្នងត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប្រគល់ជូនអតីតយុទ្ធជន

ផ្ទះចំនួន៦ខ្នងត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប្រគល់ជូនអតីតយុទ្ធជន

ម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយរថយន្តធន់ធំ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់ទៀតរបួស

ម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយរថយន្តធន់ធំ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់ទៀតរបួស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    393 shares
    Share 157 Tweet 98
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63273 shares
    Share 43681 Tweet 8163
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9034 shares
    Share 5445 Tweet 1496
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26711 shares
    Share 22042 Tweet 1946
  • វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

    14 shares
    Share 6 Tweet 4

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (760)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,012)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,488)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,112)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,091)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.