អភិបាលខេត្តសៀមរាប អញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សា និងគណៈអភិបាលក្រុងរុនតាឯក តេជោសែន នៃខេត្ដសៀមរាប
កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សា និងសមាជិកក្រុង និងប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯក តេជោសែន ខេត្ដសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត អាជ្្ញាធរមូលដ្ឋាន និងមន្ត្រីរាជការជាច្រើនរូប។ ...