Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំបង្កើត “ក្រុងរុនតាឯក” ខេត្តសៀមរាប

ដោយ Pothe Thun
22/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំបង្កើត “ក្រុងរុនតាឯក” ខេត្តសៀមរាប
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមដំណើរ ដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមនិងមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដាភូមិសាស្ត្រស្រុក ដែលពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សា លើការរៀបចំបង្កើត ក្រុងរុនតាឯក។

ថ្លែងក្នុងកិច្ចប្រជុំនៅសាលាខេត្តសៀមរាប នាថ្ងៃដដែលនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលមានប្រជាពលរដ្ឋរស់នៅ ៤៤២គ្រួសារ និងបានធ្វើការអភិវឌ្ឍ ជាភូមិធម្មជាតិរុនតាឯក ដោយអាជ្ញាធរជាតិអប្សរា។ បន្ថែមពីនោះ បងប្អូនដែលបានស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់គោលនយោបាយរយៈពេលវែង ដើម្បីមកតាំងទីលំនៅក្នុងតំបន់នេះផងដែរ។ ឯកឧត្តម បន្ថែមថា ក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋបានទៅរស់នៅតំបន់រុនតាឯក មានចំនួន ៦ពាន់៤៤៥គ្រួសារ ដោយក្រុមការងារ បានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី សាលាស្រុក សាលារៀន មណ្ឌលសុខភាព វត្តអារាម និងផ្សារជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចំពោះការរៀបចំក្រុងរុនតាឯក ក្នុងជំហានដំបូង នាពេលខាងមុខ ឯកឧត្តម អភិបាលខេត្ត ស្នើដល់ក្រុមការងារ អនុវត្តលើឃុំ២ គឺ ឃុំរុនតាឯក ស្រុកបន្ទាយស្រី និង ឃុំបល័ង្គ ស្រុកប្រាសាទបាគង។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ប្រាក់ សំអឿន បានលើកឡើងថា ក្នុងដំណើរចុះជួបបងប្អូនប្រជាពលរដ្ឋ ពួកគាត់មានចិត្តត្រេកអរ និងសាទរចំពោះគម្រោងរបស់រាជរដ្ឋាភិបាល ដែលនឹងបង្កើតកន្លែងពួកគាត់កំពុងរស់នៅជា ក្រុងរុនតាឯក។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ដោយផ្អែកទៅលើការវិនិច្ឆ័យក្នុងការបង្កើតជាក្រុង ដោយផ្តោតទៅលើចំនួន ប្រជាពលរដ្ឋជាធំ និង សក្តានុពលផ្នែកសេវាកម្ម ពាណិជ្ជកម្ម ប្រព័ន្ធរោងចក្រ ឧស្សាហកម្ម ដែលមានកសិកម្ម៣០%យ៉ាងច្រើន ។ ជាក់ស្ដែង តាមការចុះពិនិត្យទៅលើឃុំ៣ គឺមានតែឃុំពីរប៉ុណ្ណោះ ដែលអាចបង្កើតជាក្រុងបាននោះ គឺឃុំ រុនតាឯក ស្រុកបន្ទាយស្រី និង ឃុំ បល័ង្គ ស្រុកប្រាសាទបាគង ដែលជាឃុំមានហេដ្ឋារចនាសម្ព័ន្ធសមស្រប ទៅនឹងលក្ខខណ្ឌ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានជម្រុញ និង ណែនាំដល់អាជ្ញាធរខេត្ត ត្រូវធ្វើការពិភាក្សាឲ្យបានជាក់ លាក់ ជាមួយក្រុមប្រឹក្សាខេត្ត ក្នុងការដាក់ឈ្មោះក្រុងថ្មីនេះ ព្រមទាំងត្រូវពន្លឿនក្នុងការរៀបចំធ្វើសំណើរជាបន្ទាន់ ដើមី្បដាក់ ជូនដល់រាជរដ្ឋាភិបាល ស្មើសុំទៅរដ្ឋសភា សុំការសម្រេចជាផ្លូវការ ។

អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រុងរុនតាឯក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤

រដ្ឋបាលខេត្តសៀមរាបបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤

សិក្ខាសាលាស្ដីពីការចែករំលែកសមិទ្ធផល និងលទ្ធផលនៃការវាយតម្លៃគម្រោង “ជំនាញដើម្បីភាពជោគជ័យ” នៅខេត្តសៀមរាប

សិក្ខាសាលាស្ដីពីការចែករំលែកសមិទ្ធផល និងលទ្ធផលនៃការវាយតម្លៃគម្រោង “ជំនាញដើម្បីភាពជោគជ័យ” នៅខេត្តសៀមរាប

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.