Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាបបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤

ដោយ Pothe Thun
25/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលបាលខេត្តសៀមរាប បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤របស់ខ្លួននៅសណ្ឋាគារសុខាសៀមរាប ដើម្បីត្រួតពិនិត្យវាយតម្លៃអំពីសមិទ្ឋផលដែលបានអនុវត្តនិងសម្រេចបានក្នុងឆ្នាំកន្លងមករបស់អង្គភាពជំនាញ អាជ្ញាធរដែនដី និងស្វែងរកធាតុចូលក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរព្រមទាំងកំណត់បញ្ហាប្រឈមនានា និងវិធានការដំណោះស្រាយដើម្បីលើកជាទិសដៅអនុវត្តបន្តនៅឆ្នាំ២០២៤។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និង មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអេយ្យការ អមសាលាដំបូងខេត្ត មេបញ្ជការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងអាជ្ញាធរជាតិអប្សរា និងលោក លោកស្រី អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុងស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងកងកម្លាំងប្រដាប់អារុធ អង្គការសង្គមស៊ីវិលសរុបចំនួនប្រមាណជា ៦០០រូប ។


មានប្រសាសន៍បើកអង្គសន្និបាតនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់មន្ទីរ អង្គភាពក្នុងខេត្ត និង អង្គការសង្គមស៊ីវិល វិស័យឯកជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងរយៈពេលពេញមួយឆ្នាំ សម្រាប់ការដឹកនាំ និងអនុវត្តតាមតួនាទីភារកិច្ច ដោយបានចូលរួមចំណែកយ៉ាងសកម្មដើម្បីបម្រើឱ្យបុព្វហេតុនៃការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យរបស់ខេត្តសៀមរាប ក៏ដូចជាបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តបានបំពេញនូវកាតព្វកិច្ចទាំងឡាយដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាបានកំណត់ជាធរមាន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម បន្តថា នៅក្នុងឆ្នាំ២០២៣នេះ ជាដំណាក់កាលថ្មីមួយនៃការអនុវត្តយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងជាការចាប់ផ្តើមអនុវត្តនូវយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ហើយសម្រាប់រដ្ឋបាលខេត្តសៀមរាប ក្នុងការអនុវត្តមុខងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា អង្គសន្និបាតនឹងដំណើរការទៅក្នុងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៥និងទី២៦ ខែធ្នូ ឆ្នាំ២០២៣ តាមរយៈបទអន្តរាគមន៍របស់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុកនិងឃុំសង្កាត់ និងកំណត់ខ្លឹមសារទៅលើបញ្ហាប្រឈម ដំណោះស្រាយ ឬលទ្ឋផលការងារ និងសំណូមពរផ្សេងៗ ។

អង្គសន្និបាតនេះ នឹងលើកយកប្រធានបទចំនួន៥ មកបង្ហាញ ដូចជា៖ទី១-ការលើកកម្ពស់គុណភាពនិងប្រសិទ្ឋភាពក្នុងការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងខេត្ត , ទី២- ការគ្រប់គ្រងបញ្ហាសំណង់ ការដោះស្រាយបញ្ហាដីធ្លី និងការចុះបញ្ជីដីធ្លី , ទី៣-ការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ , ទី៤-ការលើកកម្ពស់និងជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត និងទី៥-ការកសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ការចូលរួមនិងបញ្ហាប្រឈម៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាស្ដីពីការចែករំលែកសមិទ្ធផល និងលទ្ធផលនៃការវាយតម្លៃគម្រោង “ជំនាញដើម្បីភាពជោគជ័យ” នៅខេត្តសៀមរាប

សិក្ខាសាលាស្ដីពីការចែករំលែកសមិទ្ធផល និងលទ្ធផលនៃការវាយតម្លៃគម្រោង “ជំនាញដើម្បីភាពជោគជ័យ” នៅខេត្តសៀមរាប

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.