ព្រះសង្ឃក្នុងក្រុងសៀមរាបនាំយកទៀនព្រះវស្សាទៅវេរប្រគេនព្រះសង្ឃអាស្រមមួយ ក្នុងខេត្តឧត្តរមានជ័យ
ក្នុងឱកាសនៃរដូវចូលវស្សាឆ្នាំនេះដែលសល់វេលាប្រមាណជាមួយខែទៀតចូលមកដល់ នាថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៩ ព្រះសង្ឃនិងពុទ្ឋបរិស័ទក្នុងក្រុងសៀមរាបខេត្តសៀមរាប ដឹកនាំដោយព្រះព្រះវិជ័យរង្សី សាសនធរោ ឡាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប និងជា គ្រូចៅអធិការវត្តទេពពោធិ៍វង្សហៅវត្តថ្មីរួមជាមួយព្រះគ្រូចៅអធិការបណ្តាវត្តនានាក្នុងក្រុងសៀមរាប បាននាំយកទៀនគោលចំណាំព្រះវស្សា សម្រាប់ដុតបំភ្លឺក្នុងរដូវចូលវស្សារួមជាមួយទ័យវត្ថុជាចតុបច្ច័យនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀត វេរប្រគេនដល់ព្រះសង្ឃគង់នៅអាស្រមរុក្ខារាមសាមគ្គីសែនជ័យ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។ ថវិកាទទួលបានពីការចូលរួមរបស់ប្រជាពុទ្ឋបរិស័ទក្នុងឱកាសនោះសរុបចំនួន១៤លានរៀល និងជាង៧០០ដុល្លារ ដោយមិនគិតពីទេយ្យវត្ថុ ...