បងប្អូនសាសនិកឥស្លាមចំនួន២៣គ្រួសារនៅស្រុកអង្គរធំ ទទួលបានអំណោយជាកញ្ចប់អាហារសម្រាប់ស្រាយបួស ក្នុងខែរ៉ម៉ាឌន
កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បានដឹកនាំក្រុមការងារសាសនិកឥស្លាមខេត្ត នាំយកអំណោយជាកញ្ចប់អាហារសម្រាប់ស្រាយបួសក្នុងខែរ៉ម៉ាឌន ដែលជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ី ចែកជូនដល់បងប្អូនសាសនិកឥស្លាមចំនួន២៣គ្រួសារ ដែលរស់នៅក្នុងភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម , ប្រេងឆា១ដប , ...