Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងវប្បធម៌ ប្រារព្ធបើកព្រឹត្ដិការណ៍អបអរទីក្រុងសៀមរាបជាទីក្រុងអាស៊ាន នៅសួនច្បារមុខប្រាសាទអង្គរវត្ត !

ដោយ Pothe Thun
10/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងវប្បធម៌ ប្រារព្ធបើកព្រឹត្ដិការណ៍អបអរទីក្រុងសៀមរាបជាទីក្រុងអាស៊ាន នៅសួនច្បារមុខប្រាសាទអង្គរវត្ត !
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំបើកព្រឹត្ដិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២ ។ព្រឹត្ដិការណ៍នេះ ធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ដ ដែលមានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូឆ្នាំ២០២១នេះ ដោយមានការចូលរួមពីអាជ្ញាធរខេត្ដសៀមរាបផងដែរ។

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការរៀបចំប្រារព្ធព្រឹត្តិការណ៍វប្បធម៌នេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន និងជាប្រធានប្តូរវេននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្ប:អាស៊ាន សម្រាប់ឆ្នាំ២០២០ដល់ឆ្នាំ២០២២។ ក្នុងកាល:ទេស:ដែលព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើដំណើរក្រោមម្លប់សន្តិភាពនៅលើមាគ៌ាអភិវឌ្ឍន៍ដ៏ជាក់លាក់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវ បានបន្ដថា ការសម្រេចជ្រើសរើសក្រុងសៀមរាបជា “ទីក្រុងវប្បធម៌អាស៊ាន” ពុំមែនជាការចៃដន្យឡើយ ត្បិតខេត្តសៀមរាប គឺជាអតីតរាជធានី នៃចក្រភពខ្មែរ យ៉ាងហោចណាស់ចាប់ពីសតវត្សទី៩ដល់សតវត្សទី១៥ ដែលមានប្រាង្គប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃចំពោះមុខយើងជាសក្ខីភាព និងជាខេត្តសម្បូរទៅដោយមត៌កវប្បធម៌ទាំងរូបី និង អរូបី ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍យើងនេះ។ ការរៀបចំព្រឹត្តិការណ៍វប្បធម៌នាពេលនេះ មិនត្រឹមតែជាការអបអរ នៃការដាក់បញ្ចូលក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ានប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយ នៃការស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ នៃជំងឺកូវីដ-១៩ ដើម្បីបើកដំណើរការស្ដារសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។

បើតាមលោកជំទាវ ប៉ែន មុនីមករា បានលើកឡើងថា ចាប់ពីឆ្នាំ២០០៨មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ានទទួល បន្ទុកវប្បធម៌ និងសិល្ប: បានឯកភាពគ្នាឲ្យប្រទេសនីមួយៗ ដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំជ្រើសរើស ទីក្រុងមួយរបស់ខ្លួន ដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ ទីក្រុងវប្បធម៌អាស៊ាន ដែលបានជ្រើសរើស កន្លងមករួមមាន ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ២០១០ – ២០១១។ ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី ចាប់ពីឆ្នាំ២០១២-២០១៣។ ទីក្រុង Hue នៃប្រទេសវៀតណាម ចាប់ពីឆ្នាំ២០១៤-២០១៥។ ទីក្រុង Bandar Seri Begawan នៃប្រទេសប៊្រុយណេ ចាប់ឆ្នាំ២០១៦-២០១៧។ ទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ២០១៨-២០២០ ហើយសម្រាប់ខេត្ដសៀមរាបប្រទេសកម្ពុជា ជាទីក្រុងទី៦ ដែលបានដាក់ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២។

របាយការណ៍របស់តំណាងគណ:កម្មការរៀបចំព្រឹត្តិការណ៍វប្បធម៌បានលើកឡើងមុននេះ គឺមានសកម្មភាពវប្បធម៌ជាច្រើន ហើយរៀបចំនៅកន្លែងផ្សេងៗគ្នាក្នុងខេត្តសៀមរាប ដូចជាពិព័រណ៍គំនូរបុរាណ ពិព័រណ៍តម្បាញសូត្រ មហោស្រពដណ្ដាំស្ល រម្ហូបអាហារខ្មែរ កម្មវិធីអំណាន ការគូររូបតាមដងផ្លូវ ការសូត្រកំណាព្យ ការជួបផ្ទាល់ជាមួយសិល្បករ ជាដើម។ព្រឹត្តិការណ៍នេះ ពិតជារួមចំណែក អភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមត៌កវប្បធម៌កម្ពុជា នៅលើឆាកជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះព្រឹត្តិការណ៍វប្បធម៌នេះ ជាប្រវត្តិសាស្ត្រមួយដ៏សំខាន់ និងសូមគាំទ្រឲ្យបន្តរៀបចំមហោស្រពប្រកួតប្រជែង បង្ហាញស្នាដៃសិល្ប: គ្រប់រូបភាពឲ្យកាន់តែផុលផុសឡើងថែមទៀត ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគម ជាពិសេសដៃគូឯកជន ដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរឲ្យទៅជាកម្លាំងចលករដ៏ខ្លាំងក្លាមួយបន្ថែមទៀត។ម្យ៉ាងទៀត ការរៀបចំព្រឹត្តិការណ៍វប្បធម៌នាពេលនេះ មិនត្រឹមតែជាការអបអរ នៃការដាក់បញ្ចូលក្រុងសៀមរាបជា ទីក្រុងវប្បធម៌អាស៊ានប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយ នៃការស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូដ-១៩ ដើម្បីបើកដំណើរការស្តារសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់មួយនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គាំទ្រឲ្យបន្តរៀបចំមហោស្រពប្រកួតប្រជែង បង្ហាញស្នាដៃសិល្បៈវប្បធម៌ គ្រប់រូបភាព ឲ្យកាន់តែផុលផុសឡើងថែមទៀត ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម ជាពិសេសដៃគូឯកជន ដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរឲ្យទៅជាកម្លាំងលើកទឹកចិត្តកូនខ្មែរឲ្យ ចេះប្រើប្រាស់គំនិតបញ្ញា ដើម្បីផលិតស្នាដៃវប្បធម៌ថ្មីៗ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឲ្យទៅជា មជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរផងដែរ៕

អត្ថបទ និងរូបភាព: លោកបូ សាវី
កែសម្រួលដោយ លីវ សុខុន

Tags: ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:វប្បធម៌អាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាធិបតីបើកការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរ ចូលមកកម្ពុជា 

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាធិបតីបើកការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរ ចូលមកកម្ពុជា 

លោក ពៅ ពិសិដ្ឋ ៖ សិស្សានុសិស្សត្រូវការកត្តា ៣យ៉ាង ដើម្បីជួយជំរុញឱ្យការសិក្សាទទួលបានជោគជ័យ

លោក ពៅ ពិសិដ្ឋ ៖ សិស្សានុសិស្សត្រូវការកត្តា ៣យ៉ាង ដើម្បីជួយជំរុញឱ្យការសិក្សាទទួលបានជោគជ័យ

ពិធីប្រគេនវិញ្ញាបនបត្រព្រះសង្ឃគ្រូបង្គោលកិច្ចការពារកុមារ យុទ្ឋនាការគ្រួសាររឹងមាំប្រចាំខេត្តសៀមរាប !

ពិធីប្រគេនវិញ្ញាបនបត្រព្រះសង្ឃគ្រូបង្គោលកិច្ចការពារកុមារ យុទ្ឋនាការគ្រួសាររឹងមាំប្រចាំខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.