Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

បងប្អូនសាសនិកឥស្លាមចំនួន២៣គ្រួសារនៅស្រុកអង្គរធំ ទទួលបានអំណោយជាកញ្ចប់អាហារសម្រាប់ស្រាយបួស ក្នុងខែរ៉ម៉ាឌន

ដោយ Pothe Thun
30/04/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
បងប្អូនសាសនិកឥស្លាមចំនួន២៣គ្រួសារនៅស្រុកអង្គរធំ ទទួលបានអំណោយជាកញ្ចប់អាហារសម្រាប់ស្រាយបួស ក្នុងខែរ៉ម៉ាឌន
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បានដឹកនាំក្រុមការងារសាសនិកឥស្លាមខេត្ត នាំយកអំណោយជាកញ្ចប់អាហារសម្រាប់ស្រាយបួសក្នុងខែរ៉ម៉ាឌន ដែលជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ី ចែកជូនដល់បងប្អូនសាសនិកឥស្លាមចំនួន២៣គ្រួសារ ដែលរស់នៅក្នុងភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម , ប្រេងឆា១ដប , មី៥កញ្ចប់ , ត្រីខ៥កំប៉ុង , ទឹកក្រូច១ដប , ស្ករស ១ឡូក្រាម និងផ្លែល្មើ១កញ្ចប់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ុត គីរី ប្រធានក្រុមប្រឹក្សាស្រុកអង្គរធំ និង លោក ឡុង រដ្ធារក្ស អភិបាលស្រុកអង្គរធំ ព្រមទាំងលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំលាងដៃផងដែរ ។

ឯកឧត្តម អែល សៀត បានមានប្រសាសន៍ថា គណៈអ៊ីម៉ាំសាសនាឥស្លាមទាំងអស់ក្នុងខេត្ត តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខក្នុងការរស់នៅរបស់បងប្អូននៅតាមសហគមន៍ខ្មែរឥស្លាមជានិច្ច ហើយនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈនេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។

ឯកឧត្តមមានប្រសាសន៍ទៀតថា សម្រាប់ការបូជាសពចំពោះអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា គឺតម្រូវឲ្យបូជាសពទាំងអស់ តែដោយឡែកខាងសហគមន៍ខ្មែរឥស្លាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យបញ្ចុះតាមក្រិតក្រមសាសនា ដោយអនុវត្តន៍តាមវិធានការនានារបស់ក្រសួងសុខាភិបាល ដូច្នេះទីតាំងដែលត្រូវបញ្ចុះសពសាសនិកឥស្លាមដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះ គឺស្ថិតនៅក្នុងភូមិគោកក្រើល ឃុំលាងដៃ ស្រុកអង្គរធំនេះដែរ ។ ឯកឧត្តមបានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរ ក៍ដូចជាសាសនិកឥស្លាមទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន គឺ ៣ការពារ និង៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេច ស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តមួយចំនួន ក្នុងខេត្តសៀមរាបនិង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់ នៃការឆ្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ខែរ៉ម៉ាឌនសាសនិកឥស្លាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសម្រេចបិទផ្សារមួយកន្លែងក្នុងក្រុងសៀមរាបជាបណ្តោះអាសន្ន បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសម្រេចបិទផ្សារមួយកន្លែងក្នុងក្រុងសៀមរាបជាបណ្តោះអាសន្ន បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩

សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រគល់អំណោយជូនមន្ទីរពេទ្យយោធភូមិភាគទី៤ និងបងប្អូនកងទ័ពដែលមានជំងឺកំពុងសម្រាកព្យាបាល

សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រគល់អំណោយជូនមន្ទីរពេទ្យយោធភូមិភាគទី៤ និងបងប្អូនកងទ័ពដែលមានជំងឺកំពុងសម្រាកព្យាបាល

បើកការចេញ-ចូល សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក សង្កាត់សៀមរាប

បើកការចេញ-ចូល សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក សង្កាត់សៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.