ព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងឯកខ្មែរខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ជោគជ័យ ខណៈអ្នកចូលរួមបានបង្ហាញការពេញចិត្តចំពោះព្រឹត្តិការណ៍មួយនេះ
ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែធ្នូ ឆ្នាំ២០២៤ ព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ជោគជ័យ ដោយមានអ្នកចូលរួមជាច្រើនកុះករ ខណៈជ័យលាភីខ្លែងឯកមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក លេខ១ បានទៅលើខ្លែងជ័យឯកកណ្តាលវេហាស៍ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល, ខ្លែងឯកផ្នែកឯកជនលេខ១ បានទៅលើខ្លែងផែនសិល្បៈ និងកីឡា ...




