គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព
នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានដឹកនាំបើកកិច្ចប្រជុំតម្រង់ទិស ស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសារៈប្រយោជន៍នៃការអប់រំកុមារ និងសេវាគាំពារនានា សម្រាប់កុមារដែលមានពិការភាពយន្តការសម្របសម្រួល ព្រមទាំងការគាំទ្រពីអ្នកពាក់ព័ន្ធនានា នៅថ្នាក់ក្រោមជាតិ។ ពិធីនេះដែរក៏មានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរក្នុងខេត្ត អាជ្ញាធរក្រុង/ស្រុក ...