លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ
ដោយសារតែវិបត្តិជំងឺឆ្លងជាសកល កូវីដ-១៩ ឆ្នាំ២០២០កន្លងទៅនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ មិនបានរៀបចំកិច្ចប្រជុំទៀងទាត់និងពេញលេញនោះទេ ក៏ប៉ុន្តែត្រូវបានរៀបចំកិច្ចប្រជុំនោះតាមប្រព័ន្ធអេឡិចត្រូនិច ហើយអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការនេះ បានត្រឹមតែពិនិត្យ វាយតម្លៃអំពីការវិវត្តនៃគម្រោងដែលកំពុងអនុវត្តពីចម្ងាយតែប៉ុណ្ណោះ។ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានផ្សព្វផ្សាយ ដែលជាប្រភពព័ត៌មានផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចេញឲ្យដឹងថា៖ ដូចគ្នានឹងឆ្នាំ២០២០នោះដែរ រយៈពេល២ថ្ងៃ ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិថុនា ...