រដ្ឋបាលខេត្តសៀមរាប ដាក់ឲ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រព័ន្ធអ៊ិនធើណិត
នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ នូវកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរតាមដាន និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមប្រព័ន្ធអ៊ិនធើណិត នៅតាមប៉ុស្តិត្រួតពិនិត្យសុខភាពបឋមទាំង២ទីតាំង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអ្នកដំណើរ អ្នកឆ្លងកាត់ និងចូលមកក្នុងខេត្តសៀមរាប។ តាមការឲ្យដឹងពីលោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត បង្ហាញថា កម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរនេះ ...