Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វគ្គបណ្តុះបណ្តាលចងក្រងបង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរតាមដាននិងទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍

ដោយ Pothe Thun
06/04/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំបើកវគ្គបណ្តុះបណ្តាលដើមី្បគ្រប់គ្រងនូវទិន្នន័យអ្នកដំណើរ (Web App) ក្នុងការតាមដាន និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ជូនដល់មន្ត្រីពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ត្រីក្រុងស្រុកចំនួន ៤២នាក់ ដោយមានកិច្ចសហការណ៍ជាមួយសាលាអន្តរជាតិ Go Global ខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលដៅចងក្រងបង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរ (Web App) ដើម្បីតាមដាន និងទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ សម្រាប់គ្រប់គ្រងទិន្នន័យអ្នកដំណើរដែលធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ទាំងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីព្រំដែន និងតាមបណ្តារាជធានីខេត្តនានា ដើមី្បធ្វើការតាមដានស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ក្នុងសហគមន៍ ជាពិសេសជួយសម្រួលដល់ការងាររបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជម្ងឺកូវីដ-១៩ ខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀតថា កម្មវិធីនេះមិនត្រឹមតែជួយសម្រួលដល់ការងារទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ តែប៉ុណ្ណោះទេ ក៏ជាការសាកល្បងនាំមុខមួយយ៉ាងសំខាន់របស់រដ្ឋបាលខេត្ត ដើម្បីរួមចំណែកក្នុងការអនុវត្តតាមយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាក្នុងវិស័យរដ្ឋបាលសាធារណៈ ស្របតាមបរិបទសមាហរណកម្មអាស៊ាន និងសកលភាវូបនីយកម្ម។ លោកសង្ឃឹមថា ក្នុងការអនុវត្តកម្មវិធីនេះខេត្តសៀមរាបនឹងទទួលបានបទពិសោធន៍ជោគជ័យ ក្នុងការគ្រប់គ្រងទិន្នន័យ និងទប់ស្កាត់ជម្ងឺកូវីត-១៩ក្នុងសហគមន៍ និងក្លាយជាខេត្តលេចធ្លោមួយដែលរដ្ឋបាលខេត្តផ្សេងៗ អាចយកជាបទពិសោធន៍ និងគំរូអនុវត្តតាមផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបភាព៖ ទ្រា ពន្លឺ

Tags: គ្រប់គ្រងទិន្នន័យអ្នកដំណើរជំងឺកូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌តាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoom)

អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌តាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoom)

ទីធ្លាវត្ដមួយនៅលើភ្នំគូលែនពីខាងកើតជាកន្លែងទស្សនាថ្ងៃរៈនិងមានរូបចម្លាក់បុរាណគួរអោយចង់គយគន់

ទីធ្លាវត្ដមួយនៅលើភ្នំគូលែនពីខាងកើតជាកន្លែងទស្សនាថ្ងៃរៈនិងមានរូបចម្លាក់បុរាណគួរអោយចង់គយគន់

រថយន្តដឹកឈើខុសច្បាប់១គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅសៀមរាបបង្ក្រាបបាន

រថយន្តដឹកឈើខុសច្បាប់១គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅសៀមរាបបង្ក្រាបបាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.