Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌តាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoom)

ដោយ Pothe Thun
06/04/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោក លី សំរិទ្ឋ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមដោយ លោកនាយករដ្ឋបាលខេត្ត នាយកទីចាត់ការរដ្ឋបាល នាយកទីចាត់ការអន្តរវិស័យរបស់រដ្ឋបាលខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌តាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoom) ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយតំណាងរដ្ឋបាលរាជធានីខេត្តទាំង២៥ ក្នុងគោលបំណងដើម្បីពិគ្រោះយោបល់ និងឆ្លើយឆ្លងនូវសំណួរ-ចម្លើយ ជុំវិញច្បាប់អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីពន្យល់ និងផ្សព្វផ្សាយអំពីវិធានការតាមផ្លូវច្បាប់នានាទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងចំណាត់ការទាក់ទងនឹងការដាក់ចេញនូវវិធានការនានារបស់រដ្ឋបាលរាជធានីខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានពន្យល់បកស្រាយ ពីវិសាលភាពនៃអនុក្រិតលេខ៥៧ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អនុក្រិតនេះមាន៧ជំពូក និងចែកជា២៣មាត្រា ចុះហត្ថលេខានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ អនុក្រិតនេះ បានកំណត់អំពីវិធានការរដ្ឋបាលស្របតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម កើត រិទ្ធ បន្តថា ចំពោះអនុក្រិតលេខ៣៧មាន៨ជំពូក និងចែកចេញជា៣៥មាត្រា ចុះហត្ថលេខានៅថ្ងៃទី១២ ខែមីនាឆ្នាំ ២០១២ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចែងបទបញ្ញត្តិប្រភេទ និងខ្លឹមសារនៃវិធានការសុខាភិបាល ក្នុងនោះមានចែងជាផ្នែកទី១ ការធ្វើអនាម័យការវាស់កម្តៅការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព និងផ្នែកទី២ការធ្វើសេចក្តីប្រកាសសុខភាព ការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័កការដាក់ឱ្យនៅដាច់ដោយឡែកដើម្បីទទួលការព្យាបាល ផ្នែកទី៣ ការគ្រប់គ្រងការចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ និងផ្នែកទី៤ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ល៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: ក្រសួងយុត្តិធម៌រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីធ្លាវត្ដមួយនៅលើភ្នំគូលែនពីខាងកើតជាកន្លែងទស្សនាថ្ងៃរៈនិងមានរូបចម្លាក់បុរាណគួរអោយចង់គយគន់

ទីធ្លាវត្ដមួយនៅលើភ្នំគូលែនពីខាងកើតជាកន្លែងទស្សនាថ្ងៃរៈនិងមានរូបចម្លាក់បុរាណគួរអោយចង់គយគន់

រថយន្តដឹកឈើខុសច្បាប់១គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅសៀមរាបបង្ក្រាបបាន

រថយន្តដឹកឈើខុសច្បាប់១គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅសៀមរាបបង្ក្រាបបាន

ឃាត់ខ្លួនស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ក្រោយធ្វើសកម្មភាពយកក្រដាស់ញ៉ុកមាត់ និងចាក់កាវ៥០២ចូលមាត់ស្ត្រីចំណាស់ប្លន់យកខ្សែក១ដំឡឹង

ឃាត់ខ្លួនស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ក្រោយធ្វើសកម្មភាពយកក្រដាស់ញ៉ុកមាត់ និងចាក់កាវ៥០២ចូលមាត់ស្ត្រីចំណាស់ប្លន់យកខ្សែក១ដំឡឹង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.