Wednesday, August 10, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ICC-Preah Vihearបាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៥ជា​ផ្លូវកា​រហើយ​កាលពី​ព្រឹក​មិញ​នេះ​

ដោយ Pothe Thun
19/09/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ICC-Preah Vihearបាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៥ជា​ផ្លូវកា​រហើយ​កាលពី​ព្រឹក​មិញ​នេះ​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ គណៈកម្មាធិការ​សម្របសម្រួល អន្តរជាតិ​ដើម្បី​អភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ដែល​ហៅ​កាត់​ជា​ភាសាបរទេស​ថា ICC-Preah Vihear បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៥ របស់​ខ្លួន​ជា​ផ្លូវកា​រហើយ នៅ​សាលសន្និសីទ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​អធិបតីភាព​លោកជំទាវ​បណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទទួលបន្ទុក​បេតិកភណ្ឌ​វប្បធម៌ និង​ជា​ប្រធាន​ប្រតិភូ​រាជរដ្ឋាភិបាល ដែល​សម្របសម្រួល​ដោយ ឯកឧត្តម ZHOU Jiagui សហប្រធាន​ចិន និង​លោកជំទាវ Manika JAIN សហប្រធាន​ឥណ្ឌា ដោយ​មាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​ស្ថាបនិក​រួមមាន​៖ បារាំង , ប៊ែល​ហ្សិ​ច , ជប៉ុន , ថៃឡង់​ដ៏ និង សហរដ្ឋ​អា​មេ​រិច ព្រមទាំង​អ្នកជំនាញការ​ជាតិ និង​អន្តរជាតិ​លើ​ផ្នែក​អភិវឌ្ឍន៍ និង​អភិរក្ស ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ សរុប​ប្រមាណ ២៥០​នាក់​។​

​កិច្ចប្រជុំ​នេះ មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ នឹង​ធ្វើ​បទ​បង្ហាញ​ទៅ​លើ​លទ្ធផល​ការងារ​មួយចំនួន​ដែល​បាន​អនុវត្ត​កន្លងមក នៅក្នុង​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ និង​រមណីយដ្ឋាន​កោះកែរ ដើម្បី​ជួសជុល​និង​អភិរក្ស​នៅ​តំបន់​រមណីយដ្ឋាន​ទាំងពីរ​នេះ ។​

​តាម​ការគ្រោងទុក កម្មវិធី​ប្រជុំ​នេះ​ធ្វើឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ពេញ ដោយ​ពេលព្រឹក ផ្តោត​លើ​ការធ្វើ​បទ​បង្ហាញ​របស់​មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​ព្រះវិហារ អំពី​លទ្ធផល​ការងារ​មួយចំនួន​ដែល​បាន​អនុវត្ត​កន្លងមក​នៅក្នុង​រមណី​យដ្ឋា​ន​ប្រាសាទព្រះវិហារ និង​រមណីយដ្ឋាន​កោះកែរ​រួមមាន​៖ ១. លទ្ធផល​សិក្សា​ស្រាវជ្រាវ​ដើម្បី​អភិរក្ស​ជណ្តើរ​ខាងជើង​ប្រាសាទព្រះវិហារ​ក្រោម​មូលនិធិ​ស្ថានទូត​សហរដ្ឋ​អា​មេ​រិច​ដើម្បី​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ , ២. លទ្ធផល​ការងារ​អប់រំ​ផ្សព្វ ផ្សាយ អំពី​បេតិក​- ភណ្ឌ​នៅ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ , ៣. លទ្ធផល​សិក្សា​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​រមណីយដ្ឋាន​ប្រាសាទ ព្រះវិហារ និង​រមណីយដ្ឋាន​កោះកែរ , ៤. លទ្ធផល​ការងារ​អភិរក្ស​ប្រាសាទ​ថ្មបាយក្រៀម​ក្នុង​បរិវេណ​ប្រាសាទធំ នៅ​រមណីយដ្ឋាន​កោះកែរ , ៥. លទ្ធផល​ការងារ​រៀបចំ​ផែនទី​ហា​នី​ភ័យ​នៅ​រមណីយដ្ឋាន​កោះកែរ និង ៦. របាយការណ៍​វឌ្ឍនភាព​ការរៀបចំ​ផែនការ​គ្រប់គ្រង​ទេសចរណ៍​រមណីយដ្ឋាន​កោះកែរ​។​

ព័ត៌មានជាតិ ថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

10/08/2022
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

08/08/2022

​សម្រាប់​នៅ​ពេល​រសៀល កិច្ចប្រជុំ​នឹង​ផ្តោត​លើ​ការធ្វើ​បទ​បង្ហាញ​របស់​ដៃគូ​អន្តរជាតិ​របស់​អាជ្ញាធ​រ​ជាតិ​ព្រះវិហារ មាន​ជាអាទិ៍​៖ ១. ចំណាប់អារម្មណ៍​របស់​ឯកឧត្តម CHAO Xiaoming អគ្គនាយក​បណ្ឌិតសភា បេតិកភណ្ឌ​វប្បធម៌​ចិន ចំពោះ​គម្រោង​ជួសជុល គោ​បុរៈទី​១ ទី​២ និង​ទី​៣ ដែល​ភាគី​ចិន​ទទួល , ២. បទ​បង្ហាញ ពី​ការងារ​អភិរក្ស និង​ជួសជុល​គោ​បុរៈទី​៥ ប្រាសាទ​ព្រះវិហារ ដោយ​លោក Denvendra Singh SOOD អ្នកជំនាញការ​ឥណ្ឌា , ៣. បទ​បង្ហាញ​អំពី​វឌ្ឍនភាព​គម្រោង​អភិរក្ស​បដិមា​ព្រះ​សិវៈ​រាំ​នៅ​ប្រាសាទ​កោះកែរ ដោយ​លោក Eric BOURDONNEAU អ្នកជំនាញ​សាលា​បារាំង​ចុង​បូ​ព៌ា និង​លោក ឆាន់ ចំរើន អ្នកជំនាញ សារមន្ទីរ​ជាតិ​ភ្នំពេញ , ៤. លទ្ធផល​ការសិក្សា​ស្រាវជ្រាវ​ដោយ​ប្រព័ន្ធ​រ៉ា​ដា​ទៅក្នុង​ដី​៖ ការងារ​ទីវាល​ដែល​អនុវត្ត នៅក្នុង​ខែ​មីនា ឆ្នាំ​២០១៩ ដោយ​បណ្ឌិត Sarah KLASSEN សាកលវិទ្យាល័យ British Columbia និង ៥. បទ​បង្ហាញ​អំពី​កម្មវិធី Lidar នៅ​រមណីយដ្ឋាន​កោះកែរ ដោយ​លោក​បណ្ឌិត Karoly BELENYESY វិទ្យាស្ថាន ស្រាវជ្រាវ​អាស៊ី​ភាគខាងត្បូង និង​អាស៊ី​អាគ្នេយ៍​នៃ​ប្រទេស​ហុងគ្រី ៕

​អត្ថបទ និង រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ICC Preah Vihearអន្តរជាតិ​ដើម្បី​អភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ សម្រាប់​ខេត្ត​សៀមរាប នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២២ ខែ​កញ្ញា នេះ នៅ​វិទ្យាល័យ​អង្គរ​

ការប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ សម្រាប់​ខេត្ត​សៀមរាប នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២២ ខែ​កញ្ញា នេះ នៅ​វិទ្យាល័យ​អង្គរ​

ក្រុម​អ្នកជំនាញ​ខាង​គ្រប់គ្រង​ទឹក​នៅ​អាស៊ី​-​អ៊ឺរ៉ុប មក​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​អំពី​បញ្ហា​ប្រឈម​ផ្នែក​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​និង​ពិភពលោក ក្នុង​រយៈពេល​០២​ថ្ងៃ នៅក្នុង​ក្រុង​សៀមរាប​

ក្រុម​អ្នកជំនាញ​ខាង​គ្រប់គ្រង​ទឹក​នៅ​អាស៊ី​-​អ៊ឺរ៉ុប មក​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​អំពី​បញ្ហា​ប្រឈម​ផ្នែក​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​និង​ពិភពលោក ក្នុង​រយៈពេល​០២​ថ្ងៃ នៅក្នុង​ក្រុង​សៀមរាប​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចូលរួម​កាន់​វេន​ទី​៦ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចូលរួម​កាន់​វេន​ទី​៦ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    34 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

    25 shares
    Share 10 Tweet 6
  • ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (405)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,743)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,131)
  • ព័ត៌មានជាតិទូទៅ (139)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (581)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.