Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ដាក់ឲ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រព័ន្ធអ៊ិនធើណិត

ដោយ Pothe Thun
07/04/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
61
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ នូវកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរតាមដាន និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមប្រព័ន្ធអ៊ិនធើណិត នៅតាមប៉ុស្តិត្រួតពិនិត្យសុខភាពបឋមទាំង២ទីតាំង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអ្នកដំណើរ អ្នកឆ្លងកាត់ និងចូលមកក្នុងខេត្តសៀមរាប។

តាមការឲ្យដឹងពីលោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត បង្ហាញថា កម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរនេះ អាចប្រើប្រាស់បាននៅលើកុំព្យូទ័រ ដែលមានភ្ជាប់ប្រព័ន្ធអ៊ិនធឺណិត។ ប្រព័ន្ធគ្រប់គ្រងនេះ បានរៀបចំនៅព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តកំពង់ធំ និងរវាងព្រំប្រទល់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ប្រព័ន្ធនេះដែរ នឹងផ្ដល់ភាពងាយស្រួល ដល់អាជ្ញាធរនៅតាមបណ្ដាក្រុងស្រុកទាំង១២ របស់ខេត្ត ទាញយកទិន្នន័យទៅប្រើប្រាស់ ក្នុងការត្រួតពិនិត្យតាមដានប្រជាពលរដ្ឋទើបត្រឡប់មកពីព្រំដែន និងតាមបណ្តារាជធានី-ខេត្តនានា ចូលមកក្នុងមូលដ្ឋាន។

ដោយឡែក យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមានសុពលភាពចាប់ពីម៉ោង១២:០០យប់ ថ្ងៃទី០៧ រហូតដល់ថ្ងៃទី២០ ខែមេសា ដែលមានរយៈពេល១៤ថ្ងៃនេះ លោកនាយកទីចាត់ការ បញ្ជាក់ថា ក្រុមការងាររដ្ឋបាលខេត្ត បាននិងកំពុងធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងពុំអនុញាតដល់រថយន្តដឹកអ្នកដំណើរ ឬរថយន្តលក្ខណៈគ្រួសារ ឆ្លងកាត់ ឬចូលមកកាន់ខេត្តសៀមរាបឡើយ លើកលែងតែករណីរថយន្ត ឬអ្នកដំណើរ ដែលបានអនុញ្ញាតដូចមានក្នុងសេចក្ដីសម្រេច។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាបកាលពីល្ងាចម្សិលមិញនេះ បានចេញសេចក្ដីណែនាំស្ដីពី៖ វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ណែនាំដល់ប្រជាពលរដ្ឋចៀសវាងដូចជា ការចេញក្រៅផ្ទះបើពុំមានករណីចាំបាច់ ធ្វើដំណើរទៅកន្លែងមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិធីជួបជុំផ្សេងៗនានា ដែលមានមនុស្សអ៊ូរអរ ព្រមទាំងអនុវត្តន៍វិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។

អត្ថបទ និង រូបភាព៖ សេង ផល្លី និងសហការី

Tags: គ្រប់គ្រងទិន្នន័យអ្នកដំណើរបង្ការទប់ស្កាត់ជំងឺកូវីដ១៩រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលាខេត្តសៀមរាប ទទួលអំណោយសម្ដេចពិជ័យសេនា ទៀ បាញ់ សម្រាប់ឧបត្ថម្ភជូនមន្ត្រី និងកម្មករសាលាខេត្ត ក្នុងវិបត្តិជំងឺកូវីដ-១៩

សាលាខេត្តសៀមរាប ទទួលអំណោយសម្ដេចពិជ័យសេនា ទៀ បាញ់ សម្រាប់ឧបត្ថម្ភជូនមន្ត្រី និងកម្មករសាលាខេត្ត ក្នុងវិបត្តិជំងឺកូវីដ-១៩

ក្រុមការងារសកម្មពលរបស់សាលាគណខេត្តសៀមរាបនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនអាជ្ញាធរស្រុកបន្ទាយស្រី និង ស្រុកប្រាសាទបាគ ងដើម្បីឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក

ក្រុមការងារសកម្មពលរបស់សាលាគណខេត្តសៀមរាបនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនអាជ្ញាធរស្រុកបន្ទាយស្រី និង ស្រុកប្រាសាទបាគ ងដើម្បីឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដើម្បីជួសជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង !

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដើម្បីជួសជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.