Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារសកម្មពលរបស់សាលាគណខេត្តសៀមរាបនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនអាជ្ញាធរស្រុកបន្ទាយស្រី និង ស្រុកប្រាសាទបាគ ងដើម្បីឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក

ដោយ Pothe Thun
07/04/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសកម្មពល របស់សាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត ចូលរួមដោយសហការីគណ ព្រះរាជាគណៈ ព្រះគ្រូ ព្រះចៅអធិការវត្ត និង ព្រះថេរានុត្ថេរៈមួយចំនួនក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង បាននាំយកគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអាជ្ញាធរស្រុកបន្ទាយស្រី និង ស្រុកប្រាសាទបាគង ដើម្បីឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ខំអត់ធ្មត់តស៊ូ អនុវត្តទៅតាមការកំណត់១៤ថ្ងៃ ឱ្យបានពេញលេញចូលរួមបង្ការទប់ស្កាត់កាត់បន្ថយ ចៀសវាងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ គ្រឿងឧបភោគដែលប្រគល់ជូនសម្រាបស្រុកបន្ទាយស្រីមាន៖អង្ករ២៥០គីឡូក្រាម មី១០កេស ទឹកផ្លែឈើ២កេស ទឹកត្រី៩យួរទឹកស៊ីអ៊ីវ២យួរម៉ាស់ ១០ប្រអប់កាហ្វេ១០ប្រអប់ ទឹកសុទ្ឋ៤០យូរ ថវិកា៥០ម៉ឹនរៀល និងស្រុកប្រាសាទបាគងទទួលបាន៖អង្ករ១៥០គីឡូក្រាម មី១៣កេស ទឹកផ្លែឈើ២កេស ទឹកត្រី៣យួរ ម៉ាស់២ប្រអប់ កាហ្វេ១០ប្រអប់ ទឹកសុទ្ឋ២០យួរ ថវិកា៣២ម៉ឹនរៀល។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត មានថេរដីកាថា៖ ការនាំយកគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមកប្រគល់ជូននៅពេលនេះ គឺធ្វើឡើងទៅតាមសំណូមពររបស់ក្រុមការងារនៅមណ្ឌលចត្តាឡីស័កទាំងពីរស្រុកនេះថា ឱ្យជួយបន្ថែមពីលើអ្វីដែលអាជ្ញាធរស្រុកមាន ហើយសម្ភារបន្តិចបន្តួចនេះបានមកពីការចូលរួមរបស់ព្រះសង្ឃក្នុងខេត្តនិងទាយក ទាយិកា ជិតឆ្ងាយយកមកប្រគេនហើយក្រុមការងារសាលាគណខេត្ត បានធ្វើការបែងចែកទៅតាមលទ្ឋភាពដែលព្រះសង្ឃមាន ដើម្បីចែករំលែកនិងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់កាត់បន្ថយការឆ្លងជម្ងឺឆ្លងកូវីដ-១៩ ដែលកំពុងបង្កហានិភ័យដោយគម្រាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ។

ក្នុងនាមសាលាគណខេត្ត ព្រះបវរវិជ្ជា ទេព ភឿន បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរព្រះគុណជាអនេក ចំពោះក្រុមកាងារនៃមន្ត្រីសង្ឃសាលាគណខេត្ត ដែលបានយកចិត្តទុកដាក់ខ្នះខ្នែងជួយដល់អាជ្ញាធរ និងប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិដោយការរីករាលដាលនៃមេរោគកូវីដ-១៩ ព្រមទាំងបានចាត់ទុកក្រុមនេះថាជាក្រុមការងារសកម្មពល សម្រាប់សាលាគណខេត្តទៀតផង។ ដោយសារតែតាំងពីដើមរៀងមកមន្ត្រីសង្ឃខេត្តតែងតែសហការ ពុះពារ លៃលកសន្សំសំចៃនូវទេយ្យទាន ដែលទទួលបានពីទាយកទាយិកានិងសប្បុរសជនជិតឆ្ងាយបំរុងទុកចែករំលែកជូនបងប្អូនដែលខ្វះខាតនិងជួបការលំបាកក្នុងជីភាពជាក់ស្តែង។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ព្រះអង្គក៍បានជំរុញលើកទឹកចិត្តដល់អ្នកកំពុងធ្វើចត្តាឡីស័កទាំងអស់ត្រូវតស៊ូជំនះអត់ធ្មត់អនុវត្ត និងស្នាក់នៅដាច់ដោយឡែកឱ្យបាន១៤ថ្ងៃ ទៅតាមការកំណត់និងត្រូវអនុវត្តទៅតាមការណែនាំក្រុមការងារ និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៍ដូចជាវិធានការ៣ការពារ និង៣កុំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងសុខភីបាលផងដែរ។

គួរជម្រាបផងដែរថា នៅស្រុកបន្ទាយស្រីមានមណ្ឌលចត្តាឡីស័កចំនួន៦កន្លែងកំពុងប្រើប្រាស់៣កន្លែងគិតពីថ្ងៃទី៨ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា មានអ្នកធ្វើចត្តាឡីស័កចំនួន២៨នាក់ ដែលជាចំណូលស្រុកមកពីប្រទេសថៃ និងមួយចំនួនមកពីបណ្តាខេត្តក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ចំណែកស្រុកប្រាសាទបាគងមានទីតាំងចត្តាឡីស័កចំនួន៧កន្លែង គិតពីថ្ងៃទី៩ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ មានអ្នកធ្វើចត្តាឡីស័កសរុបចំនួន៣៧៦នាក់ ក្នុងនោះចត្តាឡីស័កនៅតាមផ្ទះចំនួន១៩១នាក់ និងចត្តាឡីស័កនៅតាមមណ្ឌល១៨៥នាក់ និងអ្នកបញ្ចប់ចត្តាឡីស័ក១៥២នាក់៕

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: ធ្វើចត្តាឡីស័កសាលាគណខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដើម្បីជួសជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង !

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដើម្បីជួសជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង !

ប្រជាពលរដ្ឋក្រ១,ក្រ២នៅឃុំជីក្រែងចំនួន៦៣៨គ្រួសារ ទទួលបានអំណោយពីមន្ទីរកសិកម្មខេត្តសៀមរាប ក្នុងវិបត្តិជំងឺកូវីដ-១៩ 

ប្រជាពលរដ្ឋក្រ១,ក្រ២នៅឃុំជីក្រែងចំនួន៦៣៨គ្រួសារ ទទួលបានអំណោយពីមន្ទីរកសិកម្មខេត្តសៀមរាប ក្នុងវិបត្តិជំងឺកូវីដ-១៩ 

៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.